ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ណាស់​! បើករថយន្ត​ធុន​យក្ស​បំពាន​វិធានការ​បិទ​ខ្ទប់ ហើយ​វាយ​នគរបាល​រង​របួស​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​បុក​ទម្លាយ​បា​រ៉ា​ស់​គោលដៅ​ល្មើស​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដើម្បី​ប្រយុទ្ធ និង​ជម្ងឺឆ្លង COVID-19 រួច​បាន​បើក​ចូល​ទៅ​ក្នុង​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ខាងលើ​ដេញ​តាម​ឃាត់ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​រូប​នេះ​ប្រើ​កណ្ដាប់ដៃ​ដាល់​ទៅ​លើ​មន្ត្រី​នគរបាល​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ពក​មុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​បុក​ទម្លាយ​បា​រ៉ា​ស់​គោលដៅ​ល្មើស​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដើម្បី​ប្រយុទ្ធ និង​ជម្ងឺឆ្លង COVID-19 រួច​បាន​បើក​ចូល​ទៅ​ក្នុង​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ។

ភ្លាម​ៗ​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ខាងលើ​ដេញ​តាម​ឃាត់ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​រូប​នេះ​ប្រើ​កណ្ដាប់ដៃ​ដាល់​ទៅ​លើ​មន្ត្រី​នគរបាល​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ពក​មុខ និង​របួស​ដៃ ។

ខណៈនោះ នគរបាល​បាន​បញ្ជូន​កម្លាំង​ទៅ​បន្ថែម​ទើប​ចាប់ខ្លួន​តៃកុង​រថយន្ត​កម្រោល​រូប​នេះ​បាន រួច​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​ដៃដល់​ឈ្មោះ ឈួ​ន ពុទ្ធា អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​កុងតឺន័រ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាន សុ​ម៉ា​ណាត់ អាយុ​ជាង​២០​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​COVID-19 កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដាក់​កម្លាំង​ឈរជើង​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហាមឃាត់​មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​នេះ​ឡើយ ។

ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ស្រាប់តែ​ជន​ដៃដល់​ឈ្មោះ​ឈួ​ន ពុទ្ធា បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក Nissan ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8709 មាន​សណ្ដោង​ទូរ​កុងតឺន័រ បុក​ទម្លាយ​បា​រ៉ា​ស់​បំពាន​វិធានការ​បិទ​ខ្ទប់​ល្មើស​នឹង​បម្រាម​គោចរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ជន​ដៃដល់​បាន​បើករថយន្ត​រត់​ចូល​ទៅ​ក្នុង​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ពី​គោលដៅ​កើតហេតុ ហើយ​មន្ត្រី​នគរបាល​ខាងលើ​បាន​ដេញ​តាម ស្រាប់តែ​ជន​នេះ​បាន​ប្រើ​កណ្ដាប់ដៃ​ដាល់​ទៅ​លើ​មន្ត្រី​នគរបាល​បណ្ដាល​ឲ្យ​រង​របួស ។

ខណៈនោះ​នគរបាល​បាន​បន្ថែម​កម្លាំង​ទើប​ចាប់ខ្លួន​ជន​នេះ​បាន​នាំ​យក​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​ហើយ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ