ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម វ៉ា​ត់ ចំរើន ស្នើ​ជម្រើសជាតិ​ស៊ី​ហ្គេ​ម​កុំ​តក់ស្លុត​ក្នុង​ពេល​កូ​វីត​ផ្ទុះ​ខ្លាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កូ​វី​ដ​១៩ បន្ត​ផ្ទុះ​ខ្លាំង គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក៏​ដូច​ជា គណៈកម្មាធិការ​ជាតិ CAMSOC ដែល​បន្ត​អោយ​កីឡាករ​ត្រៀម​ទៅ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កូ​វី​ដ​១៩ បន្ត​ផ្ទុះ​ខ្លាំង គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក៏​ដូច​ជា គណៈកម្មាធិការ​ជាតិ CAMSOC ដែល​បន្ត​អោយ​កីឡាករ​ត្រៀម​ទៅ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ ដើម្បី​កសាង​សមត្ថភាព​ទទូច​កុំអោយ​កីឡាករ​ទាំងអស់​តក់ស្លុត និង​ត្រូវ​តែ​ប្រមូល​អារម្មណ៍​ត្រៀមប្រយុទ្ធ ។ ប៉ុន្តែ​ក៏​ត្រូវ​ស្ថិត​ក្នុង​ការ​ប្រយ័ត្នប្រយែង​អោយ​បាន​ខ្ពស់​ផង​ដែរ ។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC គួ​សបញ្ជាក់​ថា ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣១ ដែល​គ្រោង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម កីឡា​១០​ប្រភេទ នៅ​តែ​អនុញ្ញាតិ​អោយ​មានការ​ហ្វឹកហាត់​ដឹ​ត​ដល់ ។

ដូច្នេះ​ពេលវេលា​នេះ​កាន់តែ​ខើច​ទៅ​ៗ ដែល​យើង​ត្រូវ​តែ​រៀបចំ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ឲ្យ​បាន​មុន​ពេល​ប្រកួត​យ៉ាង​ហោច​ណាស់ ក៏​បាន​៧​ខែ ទៅ​៨​ខែ​ដែរ ដើម្បី​បង្កើន​សមត្ថភាព​កម្លាំងកាយ​បច្ចេកទេស​របស់​យើង ឲ្យ​មាន​សមត្ថភាព​មួយ​មាន​ភាព​ស្មើមុខស្មើមាត់​ទាំង​កម្លាំងកាយ បច្ចេកទេស ក្នុង​ការ​ប្រកួតប្រជែង​មេដាយ​តាម​គោលបំណង​របស់​យើង​ដែល​ចង់បាន ។

ការ​ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​លើ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់នេះ គឺ​អាច​បង្កើន​គុណភាព​បច្ចេកទេស​បាន ហើយ​ក៏​អាច​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ផង​ដែរ ដោយសារ​តែ​កីឡាករ​នឹង​មិន​ទៅ​ជួបជុំ​អ្នក​ណា ក្រៅពី​កីឡាករ​គ្នា​ឯង​ដែល​មិន​ខុស​ពី​បិទទ្វារ​ហើយ​ពង្រឹងសមត្ថភាព ។

លោក​ថា កីឡាករ​ទាំងអស់​មិន​ត្រូវ​តក់ស្លុត​នឹង​អ្វី​ដែល​កំពុង​រីក​រាល​នេះ​ទេ ប៉ុន្តែ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន អោយ​បាន​ខ្ពស់​បំផុត ដើម្បី​បង្កើន​ទាំង​សមត្ថភាព និង​ថែទាំ​សុខភាព ។ ក្នុង​នោះ​ក៏​ត្រូវ​ធានា អោយ​បាន​នូវ​ការ​ស្នាក់​នៅ​រួម ការ​ហូប​ចុក​រួម ហើយ​ត្រូវ​បិទ​ទីតាំង​ហ្វឹកហាត់​របស់​ខ្លួន​បាន​ប្រកបដោយ​សុខ​សុវត្ថិភាព​ផង​ដែរ ។

ការ​ហ្វឹកហាត់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​ដូច​ជា កា​រ៉ា​តេ​ក៏​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​, តេ​ក្វា​ន់​ដូ WT ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ រីឯ​កីឡាករ កីឡាការិនី​មាន​ឈាមជ័រ​ជា​ខ្មែរ​ផ្សេង​ៗ​ទៀត រស់នៅ​ក្រៅប្រទេស​ស្រាប់ ដូច​ជា​ខេ​ស៊ី កីឡាការិនី​ជឺ​ជី​តស៊ូ ខាន់ ជេ​សា ដែល​ជា​ម្ចាស់​មេដាយមាស​អាស៊ី (ASIAN Games) ឆ្នាំ​២០១៨ និង​ជា​ម្ចាស់​មេដាយមាស កីឡា​ស៊ី​ហ្គេ​ម (SEA Games) លើក​ទី​៣០ ត្រូវ​ចេញ​ទៅ​ប្រទេស​ហ្វី​លី​ពី​ន ឆ្នាំ​២០១៩ ក៏​ត្រៀមខ្លួន​ផង​ដែរ គ្មាន​ការ​ប្រែប្រួល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ