ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការពិត​គោ១​ក្បាល​ងា.ប់​នៅមុខ​សា​លា​ស្រុក​សាម គ្គី​មាន​ជ័យ​ ​ជា​ស្នាដៃលោក​អភិ​បាល​ស្រុកសោះ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង៖ ក្រោយ​ពី​ផ្ទុះ​បាតុភាព​ដែល​ចោទប្រកាន់​លោក​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ​ខឹង​គោ​ចូល​ស៊ី​ស្មៅ​មុខ​សាលា​ស្រុក​បាន​យក​កាំភ្លើង​បាញ់​បណ្ដាល​ឱ្យ​ងាប់​១​ក្បាល ហើយភ្លាម​ៗលោក​អភិបាលស្រុកក៏​បាន​បដិសេធមិនមែន​ជា​ស្នាដៃ​របស់​លោកនោះ ស្រាប់តែនៅ​ព្រឹក​ថ្ងៃ​ទី១ ឧសភា​ ​នេះ បន្ទាប់​ពី​ការ​ចុះ​ស្រាវជ្រាវ​របស់​លោកស្នងការ​រង​នគរបាល​ខេត្ត លទ្ធផល​គឺ​ច្បាស់​ហើយ ការ​ពិត​​ជា​ស្នាដៃ​របស់​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ​ពិតមែន ​ព្រោះតែ​ការ​ស្ដារ​កាណុង​កាំភ្លើងរបស់​គាត់…

​ខេត្តកំពង់ឆ្នាំង៖ ក្រោយ​ពី​ផ្ទុះ​បាតុភាព​ដែល​ចោទប្រកាន់​លោក​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ​ខឹង​គោ​ចូល​ស៊ី​ស្មៅ​មុខ​សាលា​ស្រុក​បាន​យក​កាំភ្លើង​បាញ់​បណ្ដាល​ឱ្យ​ងាប់​១​ក្បាល ហើយភ្លាម​ៗលោក​អភិបាលស្រុកក៏​បាន​បដិសេធមិនមែន​ជា​ស្នាដៃ​របស់​លោកនោះ ស្រាប់តែនៅ​ព្រឹក​ថ្ងៃ​ទី១ ឧសភា​ ​នេះ បន្ទាប់​ពី​ការ​ចុះ​ស្រាវជ្រាវ​របស់​លោកស្នងការ​រង​នគរបាល​ខេត្ត លទ្ធផល​គឺ​ច្បាស់​ហើយ ការ​ពិត​​ជា​ស្នាដៃ​របស់​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ​ពិតមែន ​ព្រោះតែ​ការ​ស្ដារ​កាណុង​កាំភ្លើងរបស់​គាត់ មិនមែន​គប់​នឹង​ដុំ​ថ្ម​នោះ​ឡើយ ។

នៅ​សាលាស្រុក​សាមគ្គី​មាន​ជ័យ ព្រឹក​ថ្ងៃ​ទី១ ឧសភា ដដែលនេះ​ គេ​​ឃើញ​លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល​វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ជាមួយ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​ផង បានចុះ​ស្រាវជ្រាវជុំវិញ​បាតុភាព ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី៣០ មេសា ក្នុង​ករណី​គោមួយ​ក្បាល​បាន​ងាប់ ដែល​គេ​ចោទប្រកាន់​ថា ​ជា​ស្នាដៃ​របស់​លោក វន​ ស៊ី​ផា អភិបាលស្រុក​ទឹកផុសបាញ់​សម្លាប់ ដោយសារ​តែ​ខឹង​គោ​ចូល​ស៊ី​ស្មៅ​ក្នុង​សាលាស្រុក ។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រុម​អ្នក​សារព័ត៌មានមួយ​ក្រុម​បាន​ទៅ​ដល់ និង​បាន​ត្រឹមតែ​ឈរ​រង់ចាំ​មុខ​សាលា​ស្រុក ដើម្បី​រង់ចាំ​ព័ត៌មាន​ច្បាស់ការ ។ រហូត​ដល់​ម៉ោង១០ និង៥០នាទីព្រឹក គេ​ឃើញ​លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង អមដំណើរ​ដោយ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌត្រឡប់​មក​ ជាមួយនឹង​កាំភ្លើង​អាកា​47 មួយ​ដើម​ដាក់​ក្នុង​រថយន្ត​រួច​ត្រឡប់​ទៅ​វិញ ។ ភ្លាម​ៗនោះ​ ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក វន ស៊ី​ផា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ ប៉ុន្តែទូរស័ព្ទ​ចូល​មិន​មាន​នរណា​លើកនោះ​ឡើយ ។

យ៉ាងនេះ​ក្តី នៅ​វេលា​ម៉ោង​ប្រមាណ១១និង៣០នាទី​ព្រឹកថ្ងៃ​ដែល​លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង និង​ជា​អ្នក​នាំពាក្យ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គោ១ក្បាលងាប់​នៅ​មុខ​សាលាស្រុក កាលពី​រសៀល​ថ្ងៃ​ទី៣០ ​មេសា ពិតជា​ដោយសារ​ការ​បាញ់​ស្ដារកាណុង កាំភ្លើង របស់​លោក វន ស៊ី​ផា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ​ពិតមែន ។ ដោយសារ​កាលពី​រសៀល​ថ្ងៃ​នោះ មេឃ រក កល​នឹង​ភ្លៀង លោក​អភិបាលស្រុក ក៏​បាន​យក​កាំភ្លើង អាកា 47 មួយ​ដើម មក​បាញ់​ភ្ជុ​ច​ដី ដើម្បី​ស្ដារ កាណុង ចៃដន្យ​ក៏ ផ្លា​ត ទៅ​ត្រូវ​គោមួយ​ក្បាល​បណ្ដាល​ឲ្យ​ងាប់​ពិតមែន ។

ហើយ​កាំភ្លើង​AK ដែល​បាន​ប្រើប្រាស់ នោះ​ត្រូវ​បាន​លោកស្នងការ​រង​យក​មក​កាន់​ស្នងការដ្ឋាន​រួច​ហើយ ដើម្បី​រៀបចំ​ឯកសារ តាម​នីតិវិធី ។ នៅ​ព្រឹក​នោះ​ផង​ដែរ​ ក្រុម​អ្នក​សារព័ត៌មាន បាន​ព្យាយាម​ជួប​ជាមួយ​ម្ចាស់​គោ​ដែល​មានឈ្មោះ ខែ​ក កឿ​ន អាយុ 45 ឆ្នាំ និង​ប្រពន្ធ ឈ្មោះ​ឡឹ​ក ស្រី អាយុ 42 ឆ្នាំ ទាំង 2​នាក់​រស់នៅ​ភូមិ​មានកលិច ឃុំមានក ស្រុក​សាមគ្គី​មាន​ជ័យ ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី 30 មាន​គេ​រត់​មក​ប្រាប់​ថា គោ​គាត់​បាន​ងាប់នៅ​ក្នុង​សាលាស្រុក លុះ​ពេល​គាត់​ទៅ​ពិនិត្យ​មើលឃើញ គោ​គាត់​ងាប់ ដោយ សារ​គ្រាប់កាំភ្លើង​ពិតមែន តែ​មិនដឹង​អាណា​បាញ់​នោះ​ទេ​។ ក្រោយមក ​ក្រុម​មន្ត្រី​សាលាស្រុក​បាន​មក​សម្របសម្រួល​ជា​សំណង​ចំនួន 4 លាន​រៀល គាត់​ព្រម​ទទួលយក​ដោយ​មិន​ចង់​រឿង​វែង​ឆ្ងាយ ។

យ៉ាងណា​ក៏​ដោយ​​ ព័ត៌មាន​ដែល​ភ្នាក់ងារ​យើង​ទទួល​នៅ​ថ្ងៃនេះ ខុស​ពី​ថ្ងៃ​ម្សិលមិញ​100 អង្សារ ដែល​ធ្វើ​ឱ្យ​​​អ្នក​តាមដាន​ហេតុ​ការណ៍​អស់សំណើច​យ៉ាង​ខ្លាំង ព្រោះ​ម្ដង​ថា​ ងា​ប់​ដោយ​គប់​នឹង​ដុំ​ថ្ម តែ​ម្ដងនេះ​ថា​ បាញ់​ភ្ចុ​ច​ដី ​ដើម្បី​ស្ដារ​កាណុង​៕​ ដោយ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ