ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤​ខែ​ដើមឆ្នាំ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ជិត​៣​ភាគរយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២១​នេះ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​បរិ​មាន​ប្រមាណ​១៩២.៤៩៥​តោន ថយ​ចុះ ប្រមាណ​១០៧.៧៥៧​តោន ឬ​ប្រមាណ​៣៥,៨៩​ភាគរយ​បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​កន្លង​ទៅ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២១​នេះ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​បរិ​មាន​ប្រមាណ​១៩២.៤៩៥​តោន ថយ​ចុះ ប្រមាណ​១០៧.៧៥៧​តោន ឬ​ប្រមាណ​៣៥,៨៩​ភាគរយ​បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​កន្លង​ទៅ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ង​ស​ទី​០១​ឧសភា​២០២១​នេះ ។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ចំនួន​២០​ប្រទេស ដែល​មាន​ចំនួន​ប្រមាណ​៤២.៨៥០​តោន ស្មើនឹង​២២,២៦​ភាគរយ ទិស​ដៅ​ប្រទេស​ចិន​មាន​បរិមាណ​១០៤.៧៥៦​តោន ស្ម​នឹង​ប្រមាណ​៥៤,៤២​ភាគរយ ទិស​ដៅ​អាស៊ាន ចំនួន​៤​ប្រទេស​មាន​បរិមាណ​សរុប​ចំនួន​១៧.៤៨៣​តោន ឬ​ប្រមាណ​នឹង​៩,០៨​ភាគរយ និង​ប្រទេស​១៨​ផ្សេង​ទៀត​មាន​បរិមាណ​សរុប​២៧.៤០៦​តោន​ស្មើនឹង​១៤,២៤​ភាគរយ​នៃ​ទីផ្សារ​សរុប ។

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​ក្នុង​នោះ​រយៈពេល​៤​ខែ​ដើមឆ្នាំ ការ​នាំ​ចេញ​អង្ករ​មាន​ទឹកប្រាក់​ប៉ាន់ស្មាន​ប្រមាណ​ជាង​១៦១​លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​នាំ​ចេញ​ស្រូវ​វិញ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២២១​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​សរុប​នៃ​កសិផល​របស់​កម្ពុជា​មាន​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ។

បើ​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​ថា វិស័យ​ក​សិ​កម្ពុជា​រំពឹង​ថា​នឹង​កើនឡើង​ប្រមាណ​១,៣​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ និង​ប្រមាណ​១,២​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២២ ដោយសារ​តែ​ឆ្នាំ​មុន​កម្ពុជា​បាន​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ដូច្នេះ​ឆ្នាំ​២០២១​នេះ កសិករ​និង​ចាប់ផ្ដើម​បង្កបង្កើន​កសិកម្ម​ឡើង​វិញ​ខណៈ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នូវ​តែ​ផ្ដោត​លើ​ការ​ផ្ដល់​កម្ចី​ដល់​វិស័យ​កសិកម្ម​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ