ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើត្រឹមត្រូវដែរឬទេ ដែលស្រ្តីញ៉ាំស្រាពេលមានផ្ទៃពោះ?

2 ឆ្នាំ មុន

ពេលមានផ្ទៃពោះ គឺជាពេលវេលាដែលម្តាយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវសុខភាពល្អសម្រាប់ខ្លួនឯងនិងកូននៅក្នុងផ្ទៃ។ ការជក់បារី និង ការប្រើប្រាស់គ្រឿងស្រវឹង គឺជាបម្រាមដាច់ខាតនៅអំឡុងពេលមានផ្ទៃពោះ។ ជាទូទៅ ស្រ្តីដែលប្រមឹករ៉ាំរ៉ៃ មិនអាចមានផ្ទៃពោះកើតទេ…

ពេលមានផ្ទៃពោះ គឺជាពេលវេលាដែលម្តាយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវសុខភាពល្អសម្រាប់ខ្លួនឯងនិងកូននៅក្នុងផ្ទៃ។ ការជក់បារី និង ការប្រើប្រាស់គ្រឿងស្រវឹង គឺជាបម្រាមដាច់ខាតនៅអំឡុងពេលមានផ្ទៃពោះ។

ជាទូទៅ ស្រ្តីដែលប្រមឹករ៉ាំរ៉ៃ មិនអាចមានផ្ទៃពោះកើតទេ ដោយសារតែមានបញ្ហាថ្លើម ហើយបង្កទៅជាការរាំងរដូវ។ សូម្បីតែការផឹកស្រាក្នុងកម្រិតតិចតួច (២ទៅ៣កែវក្នុងមួយសប្តាហ៍) ក៏មានទំនាក់ទំនងនឹងការរលូតកូនផងដែរ។

របៀបធ្វើស្រាផ្លែឈើ | ស្រាកូនខ្ចី | ស្រាសាច់ចាំ | រូបមន្តបុរាណ - YouTube

ការទទួលទានសុរាក្នុងពេលមានផ្ទៃពោះ មានផលប៉ះពាល់ច្រើន។ មានលក្ខខណ្ឌជាច្រើនដែលអាចប៉ះពាល់ដល់ទារក ដោយសារតែការទទួលទានគ្រឿងស្រវឹងនៅពេលមានផ្ទៃពោះ។ ស្ថានភាពទូទៅនិងគ្រោះថ្នាក់បំផុត ត្រូវបានគេហៅថារោគសញ្ញាអាល់កុលលើទារក (Fetal Alcoholic Syndrome)។ ក្នុងស្ថានភាពនេះទារកកើតមកមានលក្ខណៈមិនប្រក្រតីធ្ងន់ធ្ងរ ហើយជាធម្មតាមានបញ្ហាផ្លូវប្រាជ្ញា។ គេក៏ឃើញមានបញ្ហាទៅលើ បេះដូង សួត និង ដៃជើងផងដែរ។

Weighing the Pros and Cons of Drinking Wine While Pregnant | Walnut Hill  OBGYN

សម្រាប់ទារកដែលមានម្តាយជាអ្នកផឹកស្រានៅពេលមានផ្ទៃពោះ គឺប្រឈមនឹងបញ្ហាដូចជា៖ ងាយនឹងមានការបង្ករោគនៅត្រចៀក, ខូចខួរក្បាល ដែលធ្វើឱ្យប្រាជ្ញាមិនឆ្លាតវៃ, ទម្ងន់មិនគ្រប់, ពិបាកធ្វើចលនា, និង វៀចមុខ ជាដើម។

Fetal Alcohol Spectrum Disorders | Fetal alcohol syndrome, Fetal alcohol,  Adolescent therapy

តើទទួលទានស្រាប៉ុនណាទើបមានសុវត្ថិភាពនៅពេលមានផ្ទៃពោះ?

ការទទួលទានស្រា គឺមិនមានកម្រិតសុវត្ថិភាពនោះទេសម្រាប់ស្រ្តីមានផ្ទៃពោះ។ គេហាមផ្តាច់នៅពេលមានផ្ទៃពោះ ជាពិសេសនៅត្រីមាសទីមួយ។ ប្រសិនបើផ្តាច់មិនបានទេ គេអាចទទួលទានបានត្រឹម ៥កែវក្នុងមួយសប្តាហ៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ