ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​អំណោយ​ដ៏​ថ្លៃថ្លា ពី​សំណាក់​លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វី​ជ្ជា

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វី​ជ្ជា បាន​ចាត់​អោយ​ឯកឧត្តម ឆា​រស៍…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វី​ជ្ជា បាន​ចាត់​អោយ​ឯកឧត្តម ឆា​រស៍ វ៉ា​ន់​, ឯកឧត្តម សៅ ភិ​រុណ និង​លោក ជិន ប៊ុ​ន​ធឿ​ន ព្រមទាំង​ក្រុមការងារ​ជា​តំណាង នាំ​យក​អំណោយ​មាន​ជា​អង្ករ គ្រឿង​បរិភោគ​បរិភោគ​ជា​ច្រើន​មុខ និង​ថ្នាំពេទ្យ​មួយ​ចំនួន យក​ទៅ​ចែក​ជូន​បងប្អូន​កម្លាំង​ប្រចាំការ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងមូល ។

ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម ឆារ​ស៏ វ៉ា​ន់ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វី​ជ្ជា ជូន​ដល់​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ ក៏​ដូច​ជា​បងប្អូន​កងកំលាំង ។ លោក​ជំទាវ និង​ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​កងកម្លាំង ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត មិន​គិត​ពី​ការ​នឿយហត់ ឈរជើង​តាម​គោលដៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដែល​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល អោយ​ខាង​តែ បាន​នូវ​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​អោយ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ​ចូល​ក្នុង​សហគមន៍​តទៅ​ទៀត ។

ស្ថិត​ក្នុង​បរិយាកាស​នោះ ឯកឧត្តម រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​គោរព​ថ្លែង អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ របស់​លោក​ជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វី​ជ្ជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ពិសេស លោក​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ​នៅ​ពេល​នេះ ។

សូម​លោក​ទាំង​ពីរ​ទទួល​បាន​នូវ សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំង​ខ្លា​ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី
ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អោយ​កាន់តែ​រីក​ចម្រើន ថ្កុំ​ថ្កើ​ន​តទៅ​មុខ​ទៀត ។

អំណោយ​ដែល​ប្រគល់​ជូន​នៅ​ពេល​នេះ​រួម​មាន ៖
១-​អង្ករ ២០ តោន
២-​ត្រីខ ១០០​កេស ស្មើ ១០,០០០​កំប៉ុង
៣-​មី ៥០​កេស ស្មើ ៣០០​កេស​តូច
៤-​ភេសជ្ជ​ប៉ូវ​កំលាំង carabao ៥០០​កេស
៥-​ប៊ី​ចេ​ង ៧៥​គីឡូ
៦-​អំបិល ៧៥​គីឡូ
៧-​ទឹកត្រី ៣០​យួរ ស្មើ ១៨០​ដប
៨- ទឹក​ស៊ី​អុ​ី​វ ៣០​យួរ ស្មើ ១៨០​ដប
៩-​ទឹក​សុទ្ធ ARUNA ៥០០​កេស
១០-​ម៉ាស់ ៥​កេស​ធំ មាន ២៥០​ប្រអប់ ស្មើ ១២,៥០០​ម៉ាស់
១១-​ថ្នាំពេទ្យ ៥​កេស​ធំ ស្មើ ៤០០​ប្រអប់​តូច ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture