ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៤​ខែ​ដើមឆ្នាំ​២០២១​កម្ពុជា​សម្រេចការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​ជាង​២,០៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​បាន​ជួប​ប្រទះ​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្ដី តែ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​៤​ខែ​ដើមឆ្នាំ​២០២១​នេះ នៅ​តែ​មាន​តួលេខ​ល្អ​ប្រសើរ ។​ជាក់ស្ដែង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា​អះ​អាវ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ផលិត​ផ​កសិផល​កសិកម្ម​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២,០៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​បាន​ជួប​ប្រទះ​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្ដី តែ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​៤​ខែ​ដើមឆ្នាំ​២០២១​នេះ នៅ​តែ​មាន​តួលេខ​ល្អ​ប្រសើរ ។​ជាក់ស្ដែង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា​អះ​អាវ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ផលិត​ផ​កសិផល​កសិកម្ម​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២,០៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​ប្រសាសន៍​ឯកឧត្តម​វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា​វិស័យ​កសិកម្ម​កម្ពុជា​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​វិបត្តិ​នៃ​កូ​វី​ដ​១៩ ដោយ​ក្រសួង​បាន​ជំរុញ​និង​ធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ពី​ការ​ធ្វើ​ដោយ​ផ្គត់ផ្គង់​ជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​កសិកម្ម​បែប​ទីផ្សារ​ទំនើប​វិញ ។ ក្រសួងកសិកម្ម​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​និង​គោលការណ៍​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​ក៏​បាន​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ជាក់ស្ដែង​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គយ​ចិន​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ​ផង​ដែរ ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ។ ទន្ទឹម​នឹង​នោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភពលោក ដូច​ជា​ចិន កូរ៉េ ជាដើម​គឺ​សុទ្ធតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​បើក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​និង​ផលិតផល​ផ្សេង​ទៀត​របស់​កម្ពុជា​ផង​ដែរ ។

កន្លង​មក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា បាន​ជំរុញ​និង​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ដោយសារ​តែ​កូ​វី​ដ​១៩ ត្រូវ​ចាប់​យក​វិស័យ​កសិកម្ម​សម្រាប់​ជា​មុខរបរ​ក្នុង​ពេល​នេះ ដើម្បី​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​ផង​និង​ទីផ្សារ​អន្តរជាតិ​ផង ។

យោង​តាម​ការ​ព្យាករ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យ​ដឹង​ថា វិស័យ​កសិកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​១,៣​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ និង​១,២​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២២ ដោយ​មានការ​កើនឡើង​នៃ​ផលិតកម្ម​កសិផល បន្ទាប់​ពី​រង​ការ​ខូចខាត ដោយ​ទឹកជំនន់ កាលពី​ឆ្នាំ​មុន ការ​បន្ត​មាន​កំណើន​នៃ​វារីវប្បកម្ម និង​ការ​ហក់​ឡើង​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ