ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ដេ​កាបូប នៅ​ស្រុក​បាទីខេត្តតាកែវ រក​ឃើញ​មនុស្ស​១២​នាក់​ផ្ទុក​ជំងឺ​កូ​វីដ១៩

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​បាន​រក​ឃើញ​បងប្អូន​កម្មករ​ខ្មែរ និង​អ្នកធ្វើការ​ជាមួយ​ជនជាតិ​ចិន​នៅ​រោងចក្រ​ដេ​កាបូប PV…

ខេត្តតាកែវ ៖ លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​បាន​រក​ឃើញ​បងប្អូន​កម្មករ​ខ្មែរ និង​អ្នកធ្វើការ​ជាមួយ​ជនជាតិ​ចិន​នៅ​រោងចក្រ​ដេ​កាបូប PV ដែល​មា​នទី​តាំងនៅ​ក្នុង​ឃុំ​ឃ្លាំង​សម្បត្តិ ស្រុក​បាទី ខេត្តតាកែវ ចំនួន​១២​នាក់​ហើយ ដែល​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​បន្ត​ទៀត​ថា ចំពោះ​រោងចក្រ​ដេ​កាបូប PV រហូត​មក​ដល់​ពេល​នេះ មាន​កម្មករ​ខ្មែរ និង​អ្នកធ្វើការ​ជា​ជនជាតិ​ចិន​ចំនួន​១២​នាក់ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ និង​កម្មករ​ខ្មែរ​ម្នាក់​ទៀត ដែល​បំរើ​ការ​នៅ​រោងចក្រ​ផ្សេង​ក៏​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ។

លោក នុ​ត ស៊ី​ណាត បាន​បន្ត​ថា ប​ច្ចប្ប​ន្ន​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​បាន​យក​សំណាក​កម្មករ​ជាង​២​រយ​នាក់​ហើយ ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ និង​បន្ត​តាម​យក​សំណាក​បងប្អូន​កម្មករ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ដោយឡែក​យើង​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​កម្មករ​ដែល​យក​សំណាក​ហើយ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​បាន​ត្រឹមត្រូវ ទៅ​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ហើយ​អាជ្ញាធ​មូលដ្ឋាន​ក៏ និង​តាមដាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បងប្អូន​កម្មករ​ផង​ដែរ ។

លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​រោងចក្រ​ចំនួន​៤​ហើយ​ដែល​ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន​ដោយសារ​តែ​មានការ​ជាប់​ពាក់ព័ន្ធ និង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ក្នុង​នោះ​រោងចក្រ​ចំនួន​២​បាន​បិទ​ដោយ​ខ្លួនឯង និង​២​ទៀត ត្រូវ​បាន​អាជ្ញាធ​ស្នើ​អោយ​បិទ​បណ្ដោះអាសន្ន ហើយ​រោងចក្រ​ខ្លះ និង​បើក​ដំណើរ​វិញ នៅ​ថ្ងៃ​ទី​៣​ខែឧសភា​ខាង​មុខ​នេះ ។

ហើយ​នេះ​ជា​ការ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​រោងចក្រ​ខាងលើ​នេះ​ហើយ​សូម​បងប្អូន​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ទាំង​គ្នា សូម​សហ​ការណ៍​ជាមួយ​មន្ត្រីរ​ពេទ្យ​របស់​យើង ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​កាន់​ខ្លាំង​ៗ​ឡើង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ