រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជាគេថាសញ្ញាបត្ររបស់និស្សិតដែលរៀននៅស្រុកខ្មែរឥតតម្លៃក៍ដោយ ក៍នៅក្នុងកែវភ្នែករបស់សម្តេច នៅតែមានតម្លៃសម្រាប់កូនខ្មែរជានិច្ច ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ខាងលើ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតសាកលវិទ្យាល័យ Western នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ តុលា ២០១៥ ។
ប្រសាសន៍របស់សម្តេចតេ ហ៊ុន សែន ខាងលើនេះដែរបានធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសម រង្ស៊ី កាលពីពេលថ្មីៗនេះ ដែលថាសញ្ញាបត្រនៅស្រុកខ្មែរឥតតម្លៃ ។
បើតាមសម្តេចតេជោ ការលើកឡើងរបស់(គេ)ដែលសំដៅដល់លោក សម រង្ស៊ី គឺជាការប្រមាថនិងប៉ះពាល់ដល់ស្ថាប័នជាតិជាពិសេសក្រសួងអប់រំយុវជននិងកីឡា ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ