ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រប់ស្រួយ​ដាំ​រយៈពេល​2​ខែ​កន្លះ​ទទួលផល​ក្នុង​1​រ៉ៃ​បាន​ជាង​5​លាន​រៀល

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ការ​ដាំ​ត្រប់ស្រួយ​តែ​រយៈពេល​២​ខែ​កន្លះ​ប៉ុណ្ណោះ​នឹង​ទទួលផល ហើយ​ក្នុង​១​រ៉ៃ (​ស្មើនឹង​៤០​ម៉ែត្រ​៤​ជ្រុង​) លក់​បាន​ប្រាក់​ជាង​៥​លាន​រៀល ។ ប្រជាពលរដ្ឋ​ពេញ​និយម​បរិភោគ​ត្រប់ស្រួយ

ខេត្តបន្ទាយមានជ័យ ៖ ការ​ដាំ​ត្រប់ស្រួយ​តែ​រយៈពេល​២​ខែ​កន្លះ​ប៉ុណ្ណោះ​នឹង​ទទួលផល ហើយ​ក្នុង​១​រ៉ៃ (​ស្មើនឹង​៤០​ម៉ែត្រ​៤​ជ្រុង​) លក់​បាន​ប្រាក់​ជាង​៥​លាន​រៀល ។ ប្រជាពលរដ្ឋ​ពេញ​និយម​បរិភោគ​ត្រប់ស្រួយ ព្រោះ​បន្លែ​ក្នុងស្រុក​គ្មាន​ជាតិ​គីមី ។

កសិករ​ដែល​ដាំ​ត្រប់ស្រួយ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា មន្ត្រី​កសិកម្ម​បាន​ជួយ​ណែនាំ​ក្នុង​ការ​ដាំ​ឱ្យ​ទទួល​បាន​ផល​ល្អ និង​មិនសូវ​នឿយ ។ វិធី​ដាំ​ដុះ​តាម​បច្ចេកទេស គឺ​ត្រូវធ្វើ​ដី​ឱ្យ​ល្អ រួច​ឆូត​ជា​រង ទាប​ៗ​មាន​ទទឹង​ជាង​កន្លះ​ម៉ែត្រ គ្រប​សំពត់​កៅស៊ូ​ដែល​ចោះ​ប្រហោង ហើយ​យក​កូន​ត្រប់ស្រួយ​ដាក់​ដាំ​ឃ្លាត​ពី​គ្នា​ប្រវែង​១​ម៉ែត្រ ។

ក្រោយ​ពេល​ដាំ​ត្រប់ស្រួយ​រយៈពេល​ពី​២​ខែ​កន្លះ​ទៅ​៣​ខែ​ទើប​ទទួលផល និង​បេះ​ជា​ប្រចាំ​រហូត​ដល់​២​ទៅ​៤​ខែ ។ បើ​ថែទាំ​បាន​ល្អ​ក្នុង​១​រ៉ៃ​ទទួលផល​ពី​៤​ទៅ​៥​លាន​រៀល ។ រាល់​ថ្ងៃនេះ​ឈ្មួញ​ទៅ​ទទួល​ទិញ​១​គីឡូក្រាម​តម្លៃ​ពី​៤០០​ទៅ​៥០០​រៀល ។

មានការ​កត់​សម្គាល់ថា រយៈពេល​កន្លង​មក នៅ​តាម​ទីផ្សារ​ឃើញ​មាន​លក់​បន្លែ​និង​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​មិន​ច្បាស់​ថា​ធានា​បាន​ពី​ការ​មិន​ប្រើ​គីមី​ទេ តែ​ពេល​នេះ​លើ​ទីផ្សារ​មាន​លក់​កសិផល​ក្នុងស្រុក​ដូច​ជា​ត្រប់ស្រួយ​ជាដើម ដែល​ប្រជា​កសិករ​មានការ​យល់​ដឹង​មិន​ប្រើ​ជាតិ​គីមី​ឡើយ ៕