ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តាដែលធ្វើឱ្យទ្វារមាសពិបាកមានសំណើមពេលរួមភេទ

2 ឆ្នាំ មុន

ស្រ្តីគ្រប់រូបសុទ្ធតែមានចំណង់ផ្លូវភេទផ្សេងៗគ្នា។ ការឡើងសើមនៅទ្វារមាសគឺជាអ្វីដែលស្រ្តីកើតមាននៅពេលដែលមានអារម្មណ៍ផ្លូវភេទ។ ស្រ្តីមានវ័យលើសពី៤០ឆ្នាំ ប្រើពេលយូរដល់ទៅ១ទៅ៣នាទី ដើម្បីអាចចេញទឹកសំណើមនៅទ្វារមាស ពេលដែលធ្វើប្រតិបត្តិការលើគ្រែ ខណៈដែលសុភាពនារីវ័យក្មេងប្រើពេលត្រឹមតែ១០ទៅ៣០វិនាទីប៉ុណ្ណោះ គឺសើមបាត់ទៅហើយ។ តើកត្តាអ្វីខ្លះមានឥទ្ធិពលទៅលើការសើមទ្វារមាសនេះ? ១….

ស្រ្តីគ្រប់រូបសុទ្ធតែមានចំណង់ផ្លូវភេទផ្សេងៗគ្នា។ ការឡើងសើមនៅទ្វារមាសគឺជាអ្វីដែលស្រ្តីកើតមាននៅពេលដែលមានអារម្មណ៍ផ្លូវភេទ។ ស្រ្តីមានវ័យលើសពី៤០ឆ្នាំ ប្រើពេលយូរដល់ទៅ១ទៅ៣នាទី ដើម្បីអាចចេញទឹកសំណើមនៅទ្វារមាស ពេលដែលធ្វើប្រតិបត្តិការលើគ្រែ ខណៈដែលសុភាពនារីវ័យក្មេងប្រើពេលត្រឹមតែ១០ទៅ៣០វិនាទីប៉ុណ្ណោះ គឺសើមបាត់ទៅហើយ។ តើកត្តាអ្វីខ្លះមានឥទ្ធិពលទៅលើការសើមទ្វារមាសនេះ?

១. ការជក់បារី៖ បុរសឡើងរឹង ដោយសារតែឈាមបុកទៅកាន់លិង្គ នៅពេលមានអារម្មណ៍ផ្លូវភេទ។ ដូចគ្នាដែរ ស្ត្រីឡើងសើម ដោយសារតែទ្វារមាសមានឈាមទៅចិញ្ចឹមច្រើន។ នេះគឹធ្វើឱ្យសរីរាង្គគ្រាប់នៅចំពីលើរន្ធទ្វារមាស (គ្លីតូរីស) និង បបូរទ្វារមាស រីកធំ ភ្ញោចទៅឱ្យទ្វារមាសមានការបញ្ចេញទឹកសំណើម។ ប្រសិនបើស្រ្តីជាអ្នកជក់បារី វាអាចទៅរារាំងដល់សរសៃឈាមនាំឈាមទៅកាន់ទ្វារមាស ហើយក៏ពិបាកក្នុងការឡើងសើមដូចធម្មតាដែរ។

២. ថ្នាំ៖ ថ្នាំផ្តាសាយ ថ្នាំអាឡែហ្ស៊ី និង ថ្នាំហឺត អាចបណ្តាលឱ្យទ្វារមាសរបស់អ្នកស្ងួតក្នុងពេលរួមភេទ។ ដូច្នេះអ្នកដែលមានសុខភាពល្អស្រាប់ គួរតែធ្វើខ្លួនយ៉ាងណាឱ្យមានសុខភាពល្អ និង មិនងាយឈឺ។ បើមិនដូច្នោះទេ វាអាចធ្វើឱ្យអ្នកមានបញ្ហាលើគ្រែ។

Five signs of an unhealthy relationship | PhillyVoice

៣. អរម៉ូន៖ អ័រម៉ូនក៏ទទួលខុសត្រូវចំពោះ បញ្ហាទ្វារមាសស្ងួតក្នុងពេលរួមភេទដែរ។ អរម៉ូនដែលជម្រុញការបញ្ចេញសារធាតុរាវនៅក្នុងទ្វាមាស ត្រូវបានប៉ះពាល់ក្នុងអំឡុងពេលអស់រដូវ ពេលត្រៀមអស់រដូវ ក្រោយពេលសម្រាលកូន និង ពេលកំពុងបំបៅដោះកូន។ ជាមួយគ្នានេះដែរ នៅពេលស្រ្តីប្រើប្រាស់ថ្នាំមហារីក ក៏មានការប៉ះពាល់ដល់អរម៉ូនដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ