ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណប្រយោជន៍៣យ៉ាង របស់ទឹកប៉េងប៉ោះស្រស់ មកលើសុខភាព

2 ឆ្នាំ មុន

ការសិក្សាមួយបានបង្ហាញថា ទឹកប៉េងប៉ោះមួយកែវមាន វីតាមីន C ច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ វីតាមីនសំខាន់ៗផ្សេងទៀតរួមមាន K, B1, B2,…

ការសិក្សាមួយបានបង្ហាញថា ទឹកប៉េងប៉ោះមួយកែវមាន វីតាមីន C ច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ វីតាមីនសំខាន់ៗផ្សេងទៀតរួមមាន K, B1, B2, B3, B5 និង B6 និង សារធាតុរ៉ែដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ជាតិដែក។ ថ្ងៃនេះអ្នកនឹងដឹងពី៣ចំណុច ដែលអ្នកគួរទទួលទានទឹកប៉េងប៉ោះចាប់ពីថ្ងៃនេះទៅ។

១. ជំនួយក្នុងការសម្រកទម្ងន់៖ វាធ្វើឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ មានជាតិសូដ្យូមតិច និង ជាតិសរសៃច្រើន។ ទាំងនោះ គឺធ្វើឱ្យរាងកាយមិនមានអារម្មណ៍ឃ្លាន ឬ អស់កម្លាំងនោះទេ។ វាផ្តល់ឱ្យរាងកាយនូវបរិមាណចាំបាច់នៃសារធាតុចិញ្ចឹមនិងកាឡូរី ដើម្បីធានាថា ដំណើរការមេតាប៉ូលីសនៅក្នុងខ្លួននៅតែមិនមានផលប៉ះពាល់។

២. ការបន្សាបជាតិពុល៖ ទឹកប៉េងប៉ោះមានប្រសិទ្ធិភាពបន្សាបជាតិពុលនៅក្នុងខ្លួន ដោយសារតែវត្តមានក្លរីននិងស្ពាន់ធ័រនៅក្នុងប៉េងប៉ោះ។ ថ្លើមនិងតម្រងនោមរបស់យើងទទួលខុសត្រូវចំពោះការបន្សាបជាតិពុលនៅក្នុងខ្លួន។ ដូច្នេះដើម្បីឱ្យរាងកាយមានសុខភាពល្អ សរីរាង្គទាំងពីរនេះត្រូវតែស្ថិតនៅក្នុងស្ថានភាពមួយដែលមានសុខភាពល្អ។ ក្លរីនធម្មជាតិជួយឱ្យថ្លើមនិងតម្រងនោមដំណើរការបានត្រឹមត្រូវ រីឯស្ពាន់ធ័រការពាររោគមិនឱ្យកើតលើសរីរាង្គទាំងពីរ។

៣. ការជំនួយដល់សក់៖ វីតាមីននិងជាតិដែក ដែលមាននៅក្នុងទឹកប៉េងប៉ោះជួយក្នុងការថែរក្សាសក់ ក៏ដូចជាធ្វើឱ្យវាមានជីវិតឡើងវិញ សម្រាប់អ្នកមានសក់ខូច។ វាក៏ជួយដល់បញ្ហារមាស់ស្បែកក្បាល ដូចជាការឡើងអង្គែផងដែរ។ មិនត្រឹមតែអាចយកមកផឹកនោះទេ។ អ្នកក៏អាចយកវាមកលាបលើស្បែកក្បាលផងដែរ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់សក់។ អ្នកគ្រាន់តែយកទឹកប៉េងប៉ោះស្រស់ មកលាបលើស្បែកក្បាលនិងសក់របស់អ្នក បន្ទាប់ពីអ្នកបានលាងសម្អាតវាជាមួយសាប៊ូកក់។ ទុកវាចោលក្នុងរយៈពេល ៤-៥ នាទី ហើយលាងទឹកចេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ