ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​៩​ប្រការ​ជាម​ហា​សុខ​នៃ​សត្វលោក

2 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ពន្លឺ​ធម៌​ព្រះពុទ្ធ​បានបរិយាយ​អំពី​សេចក្តីសុខ​ប្រាំបួន​ប្រការ ដែល​លោក​ចាត់​ថា​ជា​សេចក្តីសុខ​របស់​មនុស្ស​សត្វ​ទាំងអស់ ដែល​រួម​នៅ​ត្រឹមតែ​សុខ​ទាំង​៩​ប្រការ​នេះឯង ។ ១-​សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ ២-​សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ ៣-​សុខ​ព្រោះ​ការ​ព្រមព្រៀង​គ្នា សាមគ្គី​គ្នា ៤-​សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត ៥-​សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង…

នៅ​ក្នុង​សៀវភៅ​ពន្លឺ​ធម៌​ព្រះពុទ្ធ​បានបរិយាយ​អំពី​សេចក្តីសុខ​ប្រាំបួន​ប្រការ ដែល​លោក​ចាត់​ថា​ជា​សេចក្តីសុខ​របស់​មនុស្ស​សត្វ​ទាំងអស់ ដែល​រួម​នៅ​ត្រឹមតែ​សុខ​ទាំង​៩​ប្រការ​នេះឯង ។

១-​សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ

២-​សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ

៣-​សុខ​ព្រោះ​ការ​ព្រមព្រៀង​គ្នា សាមគ្គី​គ្នា

៤-​សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត

៥-​សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង

៦-​សុខ​ព្រោះ​ការ​មិន​ប្រកាន់ទោស​អូស​ដំណើរ

៧-​សុខ​ព្រោះ​ការ​ឲ្យ​អភ័យ​ដល់​គ្នា

៨-​សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់ខ្លួន

៩-​សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួនឯង ។

នៅ​ក្នុង​សង្គម​គ្រួសារ​និង​សង្គម​ការងារ​កាលបើ​មាន​សុខ​ទាំង​៩​យ៉ាងនេះ​ពិតប្រាកដ​ហើយ រមែង​ញុំ​ា​ង​សង្គម​គ្រួសារ​និង​ស្ថាប័ន​ការងារ​នោះ​ៗ​ឱ្យ​បរិបូណ៌​ដោយ​សិរី​មង្គល និង​ការ​រីក​ចម្រើន​ឆ្ពោះទៅ​មុខជា​លំដាប់ ៕ សាន ​សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ