ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​ធ្លាក់​ចុះ​ជាង​៣៥%​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​គិត​ត្រឹម​ខែមីនា​(៣​ខែ​) ឆ្នាំ​២០២១ មាន​ប្រមាណ​១. ៦៦២ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២០​មាន​ប្រមាណ ២.៥៧៤​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​ធ្លាក់​ចុះ…

រាជធានី​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​គិត​ត្រឹម​ខែមីនា​(៣​ខែ​) ឆ្នាំ​២០២១ មាន​ប្រមាណ​១. ៦៦២ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២០​មាន​ប្រមាណ ២.៥៧៤​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​ធ្លាក់​ចុះ ៣៥,៤% ។​

ទន្ទឹម​និង​នេះ​ទំហំ​ផ្ទៃក្រឡា​សាងសង់​មាន​ចំនួន ៣,៧ លាន​ម៉ែត្រការ៉េ បាន​ធ្លាក់​ចុះ ៣៣,៩% ធៀប​នឹង​រយពេល​ដូច​គ្នា​ឆ្នាំ​២០២០​។ ទាក់ទង​និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​នេះ ត្រូវ​បាន​អ្នក​អ្នកជំនាញ​បញ្ជាក់​ថា​គឺ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​។

លោក​វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩​មេ​សា​នេះ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ឬ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក៏​ដូច​ផ្នែក​ផ្សេង​ទៀត​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ដោយសារ​តែ បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ជា​មូលហេតុ​ធំ​មួយ​ដ៏​ចម្បង​ដែល​ទាញ​ឱ្យ​ផ្នែក​ផ្សេង​ៗ​ទៀត​មានការ​ធ្លាក់​ចុះ រួម​ទាំង​វិស័យ​សំណង់​ផង​ដែរ​ ។ លោក​វ៉ា វី​រៈ មាន​ប្រសាសន៍​ថា «​នៅ​ពេល​មានការ​កើតឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​នេះ វា​ធ្វើ​ឱ្យ​មានការ​រឹតត្បិត រឹត​បណ្តឹង រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​នេះ​ឈាន​ដល់​ការ​បិទ​ខ្ទប់​ថែម​ទៀត​។​ដូចនេះ​ជំងឺ​កូ​វី​ដ​១៩​នេះ​១)- វា​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​ក្នុងស្រុក​។​២)- វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែល​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក៏​ដូច​ជា​ផ្នែក​ផ្សេង​ទៀត​ធ្លាក់​ចុះ អីចឹង​ជំងឺ​កូ​វី​ដ​១៩​នេះ វា​បាន​ទាញ​ឱ្យ​វិស័យ​សេដ្ឋកិច្ចជាតិ​ទាំងមូល​ធ្លាក់​ចុះ​»​។

បើ​តាម លោកនាយក​ក្រុមហ៊ុន Century 21 Fortuna Investment នៅ​ពេល​មនុស្ស​មាន​ប្រាក់​ចំណូល​ថយ​ចុះ តម្រូវការ​លើ​ការ​ទិញ​ផ្ទះ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​ចាំបាច់ គាត់​អាច​ផ្អាក ។​ដូចនេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សាងសង់​។​លើស​ពី​នេះ​ពលរដ្ឋ​ខ្លះ​ទៀត ចង់​ទិញ​ផ្ទះ​ដើម្បី​រស់នៅ​ក៏​ដោយ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ហើយ​មាន​ហានិភ័យ​ផ្សេង​ៗ ពួក​គាត់​លុប​ចោល​គម្រោង​ទិញ​ផ្ទះ​ដូច​គ្នា​។

លោក​លើក​ឡើង​ថា នៅ​ពេល​មានការ​ចាក់​វ៉ាក់សាំង​ង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន វា​បាន​កាត់​បន្ថយ​ការ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍ អីចឹង​កំលាំង​ពលកម្ម នឹង​មានការ​កើនឡើង​វិញ​។​ដូចនេះ​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​អាច​និង​មានដំណើរ​ការ​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ