រាជធានីភ្នំពេញ ៖ មានប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងតំបន់បិទខ្ទប់ ពណ៌ក្រហម នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំគ្នាចេញពីផ្ទះ ដើម្បីអំពាវនាវសុំជំនួយជាបន្ទាន់ ដោយសរសេរអក្សរថា (ភូមិខ្ញុំដាច់បាយហើយ) ។
ករណីប្រជាពលរដ្ឋ នាំគ្នាចេញមកសុំជំនួយជាស្បៀងអាហារនេះ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះដែរ គេឃើញលោកអភិបាលខណ្ឌ ក៏ដូចជាមេភូមិ មេឃុំ បានចុះទៅធ្វើការសម្របសម្រួលភ្លាមៗ ដោយបានស្នើសុំដល់បងប្អូន ដែលចេញមកតវ៉ាទាំងអស់ សូមបំបែកគ្នា ត្រឡប់ចូលផ្ទះវិញ ដើម្បីឲ្យមេភូមិ ចុះទៅស្រង់ឈ្មោះ ក្នុងការរៀបចំចែកអំណោយ ។
នាម៉ោង៨យប់ ថ្ងៃដដែល ប្រជាពលរដ្ឋដែលបានចេញមកតវ៉ាខាងលើនេះ បានចូលទៅតាមផ្ទះរៀងៗខ្លួនវិញ ផងដែរ ។ ដោយឡែក នាវេលាជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន បាននិងកំពុងនាំយកនៅអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ កម្មករ កម្មការនី ប្រជាពលរដ្ឋ ស្នាក់នៅតាមបន្ទប់ជួលទាំងយប់ ស្ថិតនៅតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យទី១ មិនគិតពីហានិភ័យ និងពេលវេលា ដើម្បីប្រជាពលរដ្ឋ កំពុងជួបការលំបាកខ្វះខាតស្បៀងអាហារ ៕









ចែករំលែកព័តមាននេះ