ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​ណាស់ ! គេ​ហាម​មិន​ឲ្យ​ជួបជុំ​បែរជា​នាំ​គ្នា​ជុំ​លេងល្បែង​ស៊ីសង

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​០៨​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បង្ក្រាប ខណៈ​មនុស្ស​មួយ​ចំនួន​ផ្សេង​បាន​រត់គេច​ខ្លួន ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ទីតាំង​លេងល្បែង​ដុះ​ស្លែ និង​មាន​អ្នក​កាង​នៅ​ទីនោះ​ជា​ប្រចាំ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​សន្តិភាព…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​០៨​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បង្ក្រាប ខណៈ​មនុស្ស​មួយ​ចំនួន​ផ្សេង​បាន​រត់គេច​ខ្លួន ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ទីតាំង​លេងល្បែង​ដុះ​ស្លែ និង​មាន​អ្នក​កាង​នៅ​ទីនោះ​ជា​ប្រចាំ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​(​អាប៉ោង​)​ខាងលើ​នេះ​មានការ​ប្រមូលផ្តុំ​មនុស្ស​រាល់ថ្ងៃ ជាង​នេះ​មិន​គោរព​វិធានការ​របស់​រាជរដ្ឋាភិបាល​បញ្ហា​កូ​វី​ដ​-១៩​ថែម​ទៀត ។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា ក្រុម​នេះ​មាន​អ្នក​កាង​បើក​ទីតាំង​ជា​ខ្នងបង្អែក​រត់ការ​លេង​២៤​លើ​២៤​ម៉ោង រហូត​អ្នក​ភូមិ​ខ្លះ​មិន​ហ៊ាន​ទៅ​ជិត​ផង​។ លោក សម សា​មួន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​លេងល្បែង​ស៊ីសង​ខុសច្បាប់​រួម​មាន​៖ ១-​ឈ្មោះ អ៊ុយ សុ​ផាត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ២-​ឈ្មោះ យ៉ង តាំង ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ ណេ​ន នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ៤-​ឈ្មោះ ម៉ី វី​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​គោក​មាន​ជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

៥-​ឈ្មោះ សៀម ម៉េ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ៦-​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គ​ជ័យ ខេត្តកំពត​។ ៧-​ឈ្មោះ ប៉ឹម សា​រុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ៨-​ឈ្មោះ ស៊ី​ម ថុ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លង់ទឹក ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ អ្នក​ទាំង​០៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ពេល​កំពុង​លេងល្បែង​អាប៉ោង ព្រមទាំង​នាំ​គ្នា​ប្រមូលផ្តុំ​ខុស​បម្រាម​របស់​រាជរដ្ឋាភិបាល ទាក់ទង​បញ្ហា​កូ​វី​ដ​-១៩​។

បើ​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ការ​បង្ក្រាប​ភ្លាម​ៗ​មានការ​អន្តរាគមន៍​សុំ​ដោះ​លែង​មនុស្ស​មួយ​ចំនួន តែ​ត្រូវ​បាន​បដិសេធន៍​ដោយ​កម្លាំង​ដែល​ចុះ​បំពេញ​បេស​កម្ម​ផ្ទាល់ ប៉ុន្តែ​ការ​សុំ​អន្តរាគមន៍​នៅ​តែ​បន្ត​ដើម្បី​ឲ្យ​បក្សពួក​ខ្លួន​ចេញពី​បទចោទប្រកាន់​តាម​ផ្លូវច្បាប់​។ ប្រជាពលរដ្ឋ​រស់​ក្នុងភូមិ​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​ចង់​ឲ្យ​មាន​ដាក់ទោស​ទណ្ឌ​ខ្លះ​ឲ្យ​រាងចាល កុំ​ហ៊ាន​ប្រមូលផ្តុំ​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​រំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ជា​ពិសេស​នាំ​អ្នក​ភូមិ​ប្រមូលផ្តុំ​លេង​តាម បាត់បង់​មុខរបរ​រកស៊ី​ក៏​ដូច​ជា​មិន​ធ្វើ​ការងារ​ជាដើម​៕​ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ