ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃ​នប់​ប្រើ​កម្លាំង និង​មធ្យោបាយ​ដឹក​ជញ្ជូន​​អ្នកជំងឺ​កូ​វី​ដដែល​ជាសះស្បើយ​នាំ​មក​ផ្ទះ​វិញ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្តន៍​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​ផែនការ រួម​របស់​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃ​នប់​បាន​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​ដឹក​ជញ្ជូន​ពលរដ្ឋ អ្នកជំងឺ​កូ​វី​ដ​១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្តន៍​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​ផែនការ រួម​របស់​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃ​នប់​បាន​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​ដឹក​ជញ្ជូន​ពលរដ្ឋ អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ព្យាបាល​ជា​នាំ​មក​ផ្ទះ​វិញ និង​ជួយ​ដឹក​ជញ្ជូន​ពលរដ្ឋ​តាម​បណ្តា​ឃុំ​ក្នុងស្រុក ដែល​ត្រូវ​យក​សំណាក​នាំ​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩ នៅ​វេទិកា​៧​មក​រា​ក្រុងព្រះសីហនុ និង​ដឹក​ជញ្ជូន​ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ​។

បើ​តាម​លោក​អនុសេនីយ៍ឯក ម៉ែ​ន វ​ណ្ណា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​ថ្លែង​ថា វិធានការ​ដឹក​ជញ្ជូន​នេះ ធ្វើ​ឡើង ដើម្បី​ងាយស្រួល​គ្រប់គ្រង​ពលរដ្ឋ​អ្នក​ត្រូវ​យក​វត្ថុ​សំណាក ការពារ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចល័ត​មុន​ពេល​ចេញ​លទ្ធផល បង្ការ​ខ្លាច​មាន​អ្នក​វិជ្ជមាន រួច​ចម្លងជំងឺ​កូ​វី​ដ​១៩ បន្ត​ទៅ​អ្នក​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ