ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​​ក្នុង​ផ្សារ​សាលា​លេខ​៥ ក្រោយ​​រក​ឃើញ​អាជីវករ​លក់​មាស​៤​នាក់​កើត​កូ​វី​ដ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មណ្ឌល​សុខភាព​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ បាន​សហការ​គ្នា…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មណ្ឌល​សុខភាព​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ បាន​សហការ​គ្នា ធ្វើការ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​ក្នុង​បរិវេណ​ផ្សារ​សាលា​លេខ​ប្រាំ ស្រុក​កំពង់ត្រឡាច ដែល​កំពុង​បិទ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​ជា​អាជីវករ​លក់​មាស​ចំនួន​៤​នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​។

លោក ស៊ន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ដោយ​យោង​តាម​ការ ណែនាំ​របស់​ឯកឧត្តម​អភិ​បាលខេត្ត​កំពង់ឆ្នាំង ស្ដី​ពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មណ្ឌល​សុខភាព​ស្រុក ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​ផង បាន​ធ្វើការ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​ក្នុង​បរិវេណ​នៅ​ជុំវិញ​ផ្សារ​សាលា​លេខ​5 ដែល​កំពុង​បិទ​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ។

លោក​បាន​បញ្ជាក់​ថា ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច ដែល​មាន​លោក​ឯម វិចិត្រ បាន​យក​រថយន្ត​សម្រាប់​ពន្លត់​ភ្លើងព្រៃ ដែល​មាន​ចំណុះ​ទឹក​១០០០​លី​ត្រ មក​លាយថ្នាំ​ស​ម្លា​.​ប់​មេរោគ រួច​បើក​បាញ់ថ្នាំ​ជុំវិញ​បរិវេណ​ផ្សារ ចំណែក​មន្ត្រី​សុខាភិបាល បាន​ចូល​បាញ់ថ្នាំ​ការពារ​ពី​ខាងក្នុង​ផ្សារ ដើម្បី​ធានា សុវត្ថិភាព​ទាំង​ខាងក្នុង និង​ទាំង​ខាងក្រៅ ក្នុង​ពេល​អាជីវករ​ចូល​លក់ដូរ​ជា​ថ្មី​ឡើង​វិញ។

លោក​អភិបាលរង​ស្រុក បាន​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា យើង​បាន​រក​ឃើញ​ស្ត្រី​ជា​អាជីវករ​លក់​មាស​ចំនួន​៤​នាក់ មាន​កូ​វី​ដ​១៩ ភ្លាម​ៗ​នោះ​អាជ្ញាធរ​ស្រុក ដោយ​បានការ​ណែនាំ​ពី​ថ្នាក់លើ​ក៏​បាន​ប្រកាស​តាម​ឧ​គ្ឃោ​សន​ស័ព្ទ ក្នុង​ផ្សារ​ទាំង​យប់ ដើម្បី​បិទ​ការ​លក់ដូរ​ក្នុង​ផ្សារ​សាលា​លេខ​៥ ចាប់ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា រហូត​ដល់​ថ្ងៃនេះ នឹង​បន្ត​បិទ​រហូត​គម្រប់​១៤​ថ្ងៃ បើ​គ្មាន​ការ​ប្រែប្រួល​ទេ អាជីវករ​អាច​ចូល​លក់ដូរ​វិញ​បាន ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​រក​ឃើញ​អាជីវករ​លក់​មាស​ក្នុង​ផ្សារ​សាលា​លេខ​ប្រាំ​ចំនួន​៤​នាក់ និង​២​នាក់​ប្ដី​ប្រពន្ធ រស់នៅ​ស្រុក​កំពង់ត្រឡាច ដែល​ចេញ​-​ចូល​លក់​ត្រី​នៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ សរុប​ទាំងអស់​មាន​៦​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ទាំងអស់ ទៅ​ពិនិត្យ​លើក​ទី​១ លទ្ធផល​គឺ​អវិជ្ជមាន និង​កំពុង​តែ​រង់ចាំ​លទ្ធ​ផល​នៃ​ការ​ពិនិត្យ​លើក​ទី​២ បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ