ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណារ​យន្ត​៣​​​, ឧបករណ៍​ឆក់​ត្រី​១ និង​អា​គុយ​១ត្រូវ​​ដក​ហូត ឯមនុស្ស​៣​នាក់​ត្រូវ​បាន​​ឃាត់អប់រំ​​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៤ នៃ​ខែមេសា ឆ្នាំ​២០២១​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​ឡៅ​ការ និង​ស្នាក់​ការ​មេ​ម៉​ង់ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយ​មានការ​ចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​គាំទ្រ​ដោយ​អង្គការ…

ខេត្តមណ្ឌលគិរី ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៤ នៃ​ខែមេសា ឆ្នាំ​២០២១​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​ឡៅ​ការ និង​ស្នាក់​ការ​មេ​ម៉​ង់ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយ​មានការ​ចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​គាំទ្រ​ដោយ​អង្គការ WWF បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​តំបន់​ស្នូល និង​តំបន់​អភិរក្ស នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​បាន​ដកហូត​រណារ​យន្ត​សរុប​៣​គ្រឿង​, ឧបករណ៍​ឆក់​ត្រី​១, អា​គុយ​១ និង​អប់រំ​ណែនាំ​មនុស្ស​៣​នាក់ ស្មើ​២​ករណី កុំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស រួច​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​។

ក្នុង​ប្រតិបត្តិការ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​ដល់​ចំណុច​ដៃ​អូ​រកា​ឡក់ ស្ថិត​នៅ​ភូមិ​ចារ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី បាន​ជួប​មនុស្ស​២​នាក់ កំពុង​ដឹក​រណារ​យន្ត​ចូល​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​គោលបំណង​អារជ្រៀក​ឈើ ក្រុមការងារ​ក៏​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ឡៅ​ការ ហើយ​បាន​អប់រំ​ណែនាំ​រួច​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​។

ក្នុង​ប្រតិបត្តិការ​ដដែល ក្រុមការងារ​បាន​ចុះ​ល្បាត​ដល់​ចំណុច អូរ​កា​តោះ ស្ថិត​នៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ជួប​ប្រជាពលរដ្ឋ​ម្នាក់ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ផ្ទុក​ឧបករណ៍​ឆក់​ត្រី​ចំនួន​១ និង​អា​គុយ​ចំនួន​១​។ ករណី​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​អប់រំ​ណែនាំ ហើយ​ដកហូត​វត្ថុ​តាង រួច​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​។ នៅ​ថ្ងៃ​ដដែល ក្រុមការងារ​បាន​បន្ត​ល្បាត​ដល់​ចំណុច​អូរ​ច្បារ​អន្លូង​ឈើទាល ស្ថិត​នៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​អារជ្រៀក​ឈើ​ដោយ​ម៉ាស៊ីន​រណារ​យន្ត ខណៈនោះ​ជន​ប្រព្រឹត្ត​បាន​រត់គេច​ខ្លួន​បាត់​។

វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ប្រមូល​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន ហើយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់ការពារធម្មជាតិ មេត្តា​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ឲ្យ​បាន​គង់វង្ស និង​និរន្តរភាព​៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ