ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ទឹកផុស ណែនាំ​ចុងភៅ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ ត្រូវធ្វើ​ម្ហូបអាហារ ឲ្យ​មាន​អនាម័យ និង​ទៀង​ពេលវេលា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ អាជ្ញាធរ​ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ចុងភៅ ត្រូវមាន​អនាម័យ ចម្អិនម្ហូប ឲ្យ​បាន​ឆ្អិន​ល្អ…

​ខេត្តកំពង់ឆ្នាំង​៖ អាជ្ញាធរ​ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ចុងភៅ ត្រូវមាន​អនាម័យ ចម្អិនម្ហូប ឲ្យ​បាន​ឆ្អិន​ល្អ និង​ប្រុងប្រយ័ត្ន​អាហារ​ជូរ​ផ្អូម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ មាន​ទីតាំងនៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។

នៅក្នុង​ឱកាស​នោះ លោក សុខ សុ​ន្ធី អភិបាលរង​ស្រុក​ទឹកផុស បាន​មានប្រសាសន៍ថា ម្ហូបអាហារ ដែល​ចំអិន ត្រូវមាន​អនាម័យ ទាំង​បន្លែ ត្រី សាច់ ត្រូវ​លាង​ទឹក ឲ្យ​បានល្អ ដើម្បី​ជៀសវាង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ នៅទីនេះ​។ ជាងនេះទៅទៀត អាហារ​ទាំង ៣​ពេល ដែល​រៀបចំ ទទួល​ឲ្យ​ពួកគាត់​ពិសា ត្រូវធ្វើ​ឲ្យ​បាន​ទៀងទាត់​ពេលវេលា ដោយ​អាហារ​ពេលព្រឹក​យ៉ាងយូរ​ត្រឹម​ម៉ោង ៦​ព្រឹក អាហារ​ថ្ងៃត្រង់​យ៉ាងយូរ​ត្រឹម​ម៉ោង ១១​ព្រឹក និង​អាហារ​ពេល​ល្ងាច យ៉ាងយូរ​ត្រឹម​ម៉ោង ៥ និង ៣០ នាទី​ល្ងាច​។ ការធ្វើ​ម្ហូបអាហារ ឱ្យ​គាត់​ពិសា​ទៀងពេល​បែបនេះ ព្រោះថា ក្នុង​គ្រា​ដែល​គាត់​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក មិនអាច​ចេញទៅ​ណា​បានទេ​។​

គួរ​បញ្ជាក់ថា មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ នៅ​ស្រុក​ទឹកផុស បានទទួល​បងប្អូន​ប្រជាពលរដ្ឋ ដែល​មកពី​តំបន់​នានា មុន​ទៅកាន់​ស្រុកកំណើត ត្រូវ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅទីនេះ​។ គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា​នេះ ប្រជាពលរដ្ឋ ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​សរុប​ចំនួន ៧៩​នាក់ ( ស្រី ១២​នាក់​)៕ ដោយ​៖ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ