ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អតីត​ទណ្ឌិត​ម្នាក់ញាត់​គុក​ជា​លើក​ទី​៤​ទៀត​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អតី​ត​ទណ្ឌិត​ម្នាក់​ដែល​ធ្លាប់​ជាប់គុក​ចំនួន​០៣​លើក​កន្លង​មក ពេល​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា នៅ​ភូមិ​នឹង​អាច​បញ្ជូន​ចូល​គុក​ជា​លើក​០៤ នៅ​ថ្ងៃ​ទី ២៧ មេ​សា…

ខេត្តបាត់ដំបង​៖ អតី​ត​ទណ្ឌិត​ម្នាក់​ដែល​ធ្លាប់​ជាប់គុក​ចំនួន​០៣​លើក​កន្លង​មក ពេល​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា នៅ​ភូមិ​នឹង​អាច​បញ្ជូន​ចូល​គុក​ជា​លើក​០៤ នៅ​ថ្ងៃ​ទី ២៧ មេ​សា នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដែល​អាច​ជាប់គុក​ជា​លើក​ទី​០៤ ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​(​គាស់​ទ្វារ​រថយន្ត​)​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចឹក បូ​រ៉ា អាយុ​២១​ឆ្នាំ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចាំ ក្រុង​បាត់ដំបង​។ លោក​ថា ជន​នេះ ​ត្រូវ​កម្លាំង​ការិយាល័យ​របស់​លោក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បង្ក្រាប​បាន​ក្រោយ​ពី​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ​គេ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៦ មេ​សា នៅ​ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ម្ចាស់​រថយន្ត ឈ្មោះ ពេជ្រ សុវណ្ណ​ឆាយ​ឌី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ខណ​:​ដែល​រថយន្ត​ចត​នៅ​ខាង​មុខ​ផ្ទះ​។

បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ពី​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស និងប្រវត្តិ​ជាប់គុក​របស់​ជន​នេះ​ថា «ជន​ដៃដល់​ឈ្មោះ ចឹក បូ​រ៉ា នេះ​ធ្លាប់​ជាប់គុក​ចំនួន​០៣​លើក​មក​ហើយ​។ លើក​ចុង​ក្រោយ ជន​នេះ​ចេញពី​គុក​ទើបបាន​ប្រហែល​០២​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ធ្វើ​សកម្មភាព​លួច​ជា​ថ្មី ហើយ​ត្រូវ​កម្លាំង​របស់​លោក​ចាប់​បាន​ទៀត ដែល​អាច​ត្រូវ​ចូល​គុក​វិញ​ជា​លើក​ទី​០៤»​។

ពាក់ព័ន្ធ​នឹង​ករណី​គាស់​ទ្វារ​រថយន្ត បើ​យោង​តាម​របាយការណ៍​សមត្ថកិច្ចបានឱ្យ​ដឹង​ថា អតិ​ត​ទណ្ឌិត ឈ្មោះ​ចឹក បូ​រ៉ា បាន​គាស់​កំទេច​សោរ រួច​លួច​យក​បាន​កាបូប​មួយ​ដែល​ម្ចាស់​ទុក​ក្នុង​រថយន្ត​។ សម្ភារ​នៅ​ក្នុង​កាបូប​នោះ​មាន​ដូច​ជា អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក​. ប័ណ្ណ​បើកបរ​០១​សន្លឹក​. បណ្ណ​សម្គាល់​យានយន្ត​០២​សន្លឹក​. កាត ATM ចំនួន​០៣​សន្លឹក និង រូបចម្លាក់​ព្រះ​ចំនួន​០៣​អង្គ តែ​មិន​មាន​បាត់បង់​លុយកាក់​ទេ​។

ជន​ដៃដល់​ឈ្មោះ ចឹក បូ​រ៉ា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​គាស់​ទ្វារ​រថយន្ត​លួច​យក​កាបូប​ផ្ទុក​សម្ភារ​:​ទាំងនេះ​មែន តែ​មិន​មាន​លុយ​ឬ​របស់​មាន​តំលៃ​ក្រៅពី​នេះ​ទេ​។ ជន​នេះ​បាន​ប្រាប់​ថា កាបូប​និង​របស់របរ​ទាំងអស់​នៅ​ក្នុង​ការ​បូ​ប​នោះ ខ្លួន​បាន​យក​ទៅ​បោះចោល​នៅ​លើ«សួនច្បារ​ព្រែក​មហាទេព​​» ដោយ​មិន​បាន​ដកហូត​អ្វី​ទុក​ទេ​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន លោកស្នងការ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​របស់​លោក នាំ​ជន​នេះ​ទៅ​បង្ហាញ​កន្លែង​បោះចោល​វត្ថុ​តាង តែ​រក​មិនឃើញ​ទេ ដែល​ទំនង​មាន​អ្នក​រើស​យក​បន្ត​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​យ៉ាងណា​ក្ដី ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​អតិ​ត​ទណ្ឌិត​រូប​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ជា​លើក​ទី​០៤៕ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ