ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​ភូមិសាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ហើយ​​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំងបាន​ចេញ​លិខិតសម្រេច​បិទការ​ចេញចូលជា​បណ្ដោះអាសន្នភូមិ​ឆ្នុកទ្រូ និង​ភូមិ​យុគន្ធរ ស្ថិត​ក្នុងឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​រយៈពេល14ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ២៧ មេ​សា តទៅ…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំងបាន​ចេញ​លិខិតសម្រេច​បិទការ​ចេញចូលជា​បណ្ដោះអាសន្នភូមិ​ឆ្នុកទ្រូ និង​ភូមិ​យុគន្ធរ ស្ថិត​ក្នុងឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​រយៈពេល14ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ២៧ មេ​សា តទៅ បន្ទាប់​ពី​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​4នាក់​មាន​វិជ្ជមាន​កូ​វី​ដ​19​។​

ជុំវិញ​ការ​បិទ​ខ្ទប់​តំបន់​ខាងលើ​នេះដែរ លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី២៨​ខែមេសា ​ថា ក្រោយ​ពី​ទទួល​បទបញ្ជា​ស្ដី​ពី​ការ​បិទ​តំបន់​ឆ្នុកទ្រូ​អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ បាន​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការបិទផ្លូវចំនួន4 គោលដៅ ក្នុង​នោះ​មានផ្លូវជាតិ​លេខ 52 ដែល​ចូល​ពី​ផ្សារ​ពន្លៃ ទៅ​ភូមិ​ឆ្នុកទ្រូ ​ទី2-បិទផ្លូវ ពីចំណុច​ផ្លូវជាតិ​លេខ 5 ក្នុងភូមិ​ត្រពាំង​ចាន់ មក​ភូមិ​យុគន្ធរ ។ ទី3-បិទតំបន់​សហគមន៍​វៀតណាម និង​ទី​4-បិទផ្លូវ​ទឹក ដែល​ចូល​ពី​ទន្លេ​មក​ក្នុងភូមិ ។

លោកមេឃុំ​ក៏​បានបាន​បញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មានមុខ​របរ​នេសាទ អាច​ធ្វើ​ដំណើរ​ទៅ​នេសាទ នៅ​ទន្លេ​បាន​។ .​សូម​រំលឹក​ថា ក្នុងភូមិ​សាស្ត្រ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កាលពី​ថ្ងៃ​ទី 25 ខែមេសា​បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ជិន ធី​ហឿ​ង អាយុ​27​ឆ្នាំ មក​ពី ភូមិ​ព្រែក​ប្រា សង្កាត់​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មក​លេង​បងប្អូន នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ឃើញ​មាន​វិជ្ជមាន​វិជ្ជមាន កូ​វីត​19 ។

បន្ទាប់​មក មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ព្រឹក​ទី២៦ មេសា បាន​ប្រញាប់ប្រញាល់ចុះ​ស្រាវជ្រាវ និង​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល សរុប​ចំនួន សរុប​32 នាក់ ដើម្បី​យក​សំណាក ពិនិត្យ​ជា​បន្ទាន់ (​តេស​លឿន​) ជា​លទ្ធផល​ព្រឹក​នោះ​បាន​រក​ឃើញ​ជនជាតិ​វៀតណាម 3 នាក់ បន្ថែម​ទៀត​ដែល​វិជ្ជមាន​កូ​វី​ដ​19 ។

​ក្នុង​នោះ​មាន ១ ង្វៀ​ង យ៉ាំ​ង​ហ៊ី​វ ភេទ​ប្រុស អាយុ 52​ឆ្នាំ .2 ឈ្មោះ​តុង ធី​គៀក ភេទ​ស្រី​អាយុ 48​ឆ្នាំ​និង 3 កុមារី​ឈ្មោះ តុង ធី​អៀវ អាយុ 10 ឆ្នាំ ។​ បន្ទាប់​ពី​រក​ឃើញ​អ្នកជំងឺ ទាំង​៣​នាក់ មន្ត្រី​ជំនាញ បាន​យក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ចំណែក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ដែល រក​មិនឃើញ​វិជ្ជមាន​កូ​វីត 19 បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​ចិ​ត្តា​ឡី​ស័ក ស្រុក​បរិបូណ៌ រីឯ អ្នក​ពាក់ព័ន្ធ ដោយ​ប្រយោល បាន​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ៕​ ដោយ៖ ពៅ សុខ​ហ៊ាន id163

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ