ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ដូរ​ខ្យល់ !

8 ឆ្នាំ មុន

គណបក្ស​ខ្លះ​ដែល​កំពុង​ចង់បាន​អំណាច​… ​ចង់​ឈ្នះ​ឆ្នោត​នៅ​ពេល​បោះ​ឆ្នោត​សាកល​ឆ្នាំ​2018 កំពុង​ប្រហើរពាក្យ​សំដី​គួរ​ឱ្យ​ខ្លាច​… ​គួរ​ឱ្យ​ភ័យ​មែន
ទែន​…​និង​មិន​គួរ​ឱ្យ​ស្តាប់​…​

គណបក្ស​ខ្លះ​ដែល​កំពុង​ចង់បាន​អំណាច​… ​ចង់​ឈ្នះ​ឆ្នោត​នៅ​ពេល​បោះ​ឆ្នោត​សាកល​ឆ្នាំ​2018 កំពុង​ប្រហើរពាក្យ​សំដី​គួរ​ឱ្យ​ខ្លាច​… ​គួរ​ឱ្យ​ភ័យ​មែន
ទែន​…​និង​មិន​គួរ​ឱ្យ​ស្តាប់​…​។

មេ​បក្ស​មួយ​នោះ​ដែល​ធ្លាប់តែ​ប្រកាស​ថា​ នឹង​បាន​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ… ​ដេក​គិត​ថា ​និង​បាន​ដឹកនាំ​ប្រទេស​នៅ​ចុង​ក្រោយ​ នៃ​ជីវិត​របស់​ខ្លួន ប្រកាស​ថា កាលណា​ឈ្នះ​ឆ្នោត​នឹង​ធ្វើ​ដំណើរ​ទៅ​រក​ការ​«​ផ្លាស់​ប្តូរ​»​ក្នុង​សង្គម ។

ប្រសិនបើ​«​សង្គម​ផ្លាស់​ប្តូរ​»​តាម​រយៈ​ស្នាដៃ​បក្ស​កាន់​អំណាច​ថ្មី​មែន​… ​អ្នក​កាន់​អំណាច​ធំ​-​តូច​ទាំងឡាយ​…​ អ្នកមាន​ធំ​… ​តូច​ទាំងឡាយ​…​ ប្រសិនបើ​ចិត្ត​មិន​សឿង​ទេ​… ​ត្រៀម​ដូរ​ដី​… ​ត្រៀម​រត់​ជាន់​គ្នា​ឱ្យ​ហើយ​ទៅ​…​ ។​ល​។

ប្រវត្តិ​ស្តា​ស្ត្រ ឆ្លងកាត់​កន្លង​មក មាន​តែ​របប​ខ្មែរក្រហម ប៉ុ​ល ពត មួយ​ប៉ុណ្ណោះ ដែល​ពូកែ​កែប្រែ​សង្គម​…​ ផ្លាស់​ប្តូរ​សង្គម​… ​រៀបចំ​សង្គម​ថ្មី​… ​ផ្លាស់​ប្តូរ​ថ្មី​…​ ។

ស្តាយ​ណាស់ ! កាល​ណោះ​ម្នាក់​ៗ ​សម្ងំ​ស្ងៀម​ឱ្យ​របប​ផ្លាស់​ប្តូរ នាំ​យក​ទៅ​សម្លាប់​យ៉ាង​រង្គាល​អស់​ជាង​៣​ឆ្នាំ ។

បើ​ការ​ផ្លាស់​ប្តូរ​ថ្មី​កើត​មាន​មែន​នា​សម័យនេះ ! (​អានេះ​ឧបមា​ទេ​…) តើ​មេ​បក្ស​ដឹកនាំ​ថ្មី​មាន​អាយុ​វែង​ដែរ​ឬអត់ ? តើ​មាន​មនុស្ស​ប៉ុន្មាន​សែន ប៉ុន្មាន​លាន​នាក់​ទៅ​ដែល​ដេក​ស្ងៀម​ឱ្យ​គេ​យក​ទៅ​កាត់​ក ? (​អានេះ​គ្រាន់តែ​គិត​ទេ​) ។ ប្រាកដជា​គ្មាន​អ្នក​នៅ​ស្ងៀម​ឱ្យ​គេ​មក​គោះ​ទ្វារ​នាំ​ខ្លួន​យក​ទៅ​ងាយ​ៗ​ឡើយ ។

បើ​ឧបមា​ថា អំណាច​បាន​ទៅ​លើ​អ្នក​ផ្លាស់​ប្តូរ​សង្គម​មែន​…​ អសន្តិសុខ និង​ភាព​វឹកវរ​ក្នុង​សង្គម​ផ្ទុះ​ឡើង​កក្រើក​មេឃ ។

ចំណែក​មេ​បក្ស​មួយទៀត​ដែល​កំពុង​កាន់អំណាច បាន​ប្រកាស​ក្តែ​ង​ៗ​ថា ការ​ផ្លាស់​ប្តូរ​ក្នុងសង្គម​មាន​មិន​ឈប់​ឈរ​…​ បាន​ធ្វើ​ឱ្យ​សង្គមគោរព​នីតិរដ្ឋ​… ​សេដ្ឋកិច្ច​រីក​ចំរើន​… ​ហេ​ដ្ឋារចនាសម្ព័ន្ធ​មាន​ទូ​ទាំង​ប្រទេស​…​ កាត់​បន្ថយអ្នក​ក្រីក្រ​បណ្តើរ​ៗ… ​។ មនុស្ស​ជា​អ្នក​ផ្លាស់​ប្តូរ​… ​មិនមែន​ចាំបាច់​ដូរ​មនុស្ស ដូរ​ឈាម ទើប​ហៅ​ថា​ផ្លាស់​ប្តូរ​នោះ​ទេ​…​ ។

អា​រឿង​«​ដូរ​មនុស្ស​»​នេះ​ហើយ​… ​ដូរ​ពី លន់ ន​ល់ ដាក់​ប៉ុ​ល ពត ធ្វើ​ឱ្យ​សង្គម​រលាយ​។ អាហ្នឹង​ហើយ ​«​ផ្លាស់​ប្តូរ​»…​ឬ ​«​ដូរ ដូរ​» ។

គួរ​យក​មួយ​ណា ? បទ​ពិសោធន៍​ឆ្លងកាត់​ក្នុង​សង្គម​បានឃើញ​ហើយ​…​ បើ​យ៉ាង​ដូច្នោះ​មែន​… ​ដូរ ដូរ​… ​សង្ស័យ​ដូរ​ខ្យល់ !
                     អា​ឡេវ