ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់ដូរ​សាច់​ជ្រូក​លើ​ទីផ្សារ​កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ខណៈ​ទីផ្សារ​​ចាប់ផ្តើម​រួម​តូច​ក្នុង​គ្រា​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​មេ​សា​នេះ​ថា ការ​លក់ដូរ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​កំពុង​មានការ​ប្រកួតប្រជែង​គ្នា ខ្លាំង ព្រោះតែ​ទីផ្សារ​មួយ​នេះ​បាន​រួម​តូច​ទៅ​ៗ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​៖​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​មេ​សា​នេះ​ថា ការ​លក់ដូរ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​កំពុង​មានការ​ប្រកួតប្រជែង​គ្នា ខ្លាំង ព្រោះតែ​ទីផ្សារ​មួយ​នេះ​បាន​រួម​តូច​ទៅ​ៗ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។

ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ក្នុង​កា​ឱកាស​ដឹក​ជញ្ជូន​សាច់​ជ្រូក និង​ពងមាន់​និង​សាច់​មាន់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​និង​តំបន់​ត្រ​ហម​ថាស​នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​មាន​តែ​ផ្គត់ផ្គង់​សាច់​លើស​តម្រូវការ​ទីផ្សារ ។

ឯកឧត្តម​សង្កត់ធ្ងន់​ដូច្នេះ​ថា​«​ឥលូវ​នេះ​វិស័យ​ជ្រូក​កំពុង​ចាប់ផ្តើម​មាន​បញ្ហា​ជា​បន្តបន្ទាប់​ហើយ​នៅ​លើ​ទីផ្សារ ដែល​ធ្វើ​ឱ្យ​ការ​លក់ដូរ​ប្រកួតប្រជែង​គ្នា​ខ្លាំង ក៏​ដោយសារ​តែ​ទីផ្សារ​នេះ បាន​រួម​តូច​ទៅ​ៗ​នៅ​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​តែ​ប្រជាពលរដ្ឋ​មិនសូវ​មានការ​ធ្វើ​ដំណើរ​ពី​កន្លែង មួយ​ទៅ​កន្លែង​មួយ ជា​ពិសេស​នៅ​ក្នុង​ពេល​មា​ការ​បិទ​ខ្ទប់​នេះ គឺ​ជួប​បញ្ហា​ខ្លាំង សូ​ម្បី​តែ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​កំពុង​តែ​ប្រកួតប្រជែង​គ្នា​អំពី​រឿង​តម្លៃ ហើយ​អគ្គនាយកដ្ឋាន​បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន ដូច​ជា​ការ​កាត់​បន្ថយ​ការ​នាំ​ចូល ដែល​ពី​មុន​យើង​ធ្លាប់​ឱ្យ​មានការ​នាំ​ចូល ពី​៣.០០០​ទៅ​៥.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​នៅ​ពេល​ទីផ្សារ​រួម​កាន់តែ​តូច យើង​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ពេល​ខ្លះ​មិន​ដល់​១០០០​ក្បាល​ផង​»​។

បើ​តាម ឯកឧត្តម នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ ក្នុង​មួយ​ថ្ងៃ​កម្ពុជា​អាច​ផ្គត់ផ្គង់​ស៊ុត​(​ពង​)​បាន​ដោយ​ខ្លួនឯង​ពី​៥​លាន​គ្រាប់​ទៅ​៦​លាន​គ្រាប់ អីចឹង​មិន​មា ន​អ្វី​ជា​បញ្ហា​នោះ​ទេ​។​ការ​ផ្គត់ផ្គង់​សាច់​នៅ​ពេល​មិន​ទាន់​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​រហូត​ដល់​៨៥%​នៅ​ទូ​ទាំង​ប្រទេស តែ​ឥលូវ​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​កម្ពុជា​បាន​ផ្គត់ផ្គង់​ស្ទើ​តែ​គ្រប់​តម្រូវការ​ទីផ្សារ​។

ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​មានការ​ព្រួយបារម្ភ​ទេ ហើយ​ក៏​សូម​អំពាវនាវ​ដល់​អ្នកលក់​នៅ​លើ​ទីផ្សារ​កុំ​ឆ្លៀតឱកាស​នៅ​ពេល​នេះ​កុំ​តម្លើង​ថ្លៃ​ខ្លាំង​ពេក ហើយ​ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ក្រោម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ បានឱ្យ​អគ្គនាយកដ្ឋាន​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដោយ​ធ្វើ​យ៉ាងណា សហការ​ជាមួយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​អាច​ចូល​ទៅ​លក់​សាច់​នៅ​ក្នុង​តំបន់​ក្រហម​ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កំពុង​ជួប​ការ​លំបាក​។​ជាក់ស្តែង​ថ្ងៃនេះ ដឹក​ជញ្ជូន​សាច់​ជ្រូក​មក​លក់​ជូន​ប្រជាពលរដ្ឋ​មួយ​គីឡូក្រាម​ថ្លៃ​២០០០០​ម៉ឺន​រៀល ហើយ​ស៊ុតមាន់​យើង​ត្រៀម​ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​គ្រាប់​សម្រាប់​បំពេញតម្រូវការ​ពលរដ្ឋ​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យ​ដឹង​ថា ថ្ងៃនេះ​យើង​មាន​លក់​សាច់​ជ្រូក សាច់​មាន់​និង​ពងមាន់​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ។​សាច់​ជ្រូក​មួយ​គីឡូក្រាម​ថ្លៃ ២០.០០០​រៀល​,​មាន់​មួយ​ក្បាល​ទម្ងន់​២​គីឡូក្រាម​លក់​ក្នុង​តម្លៃ​១០.០០០​រៀល ហើយ​ពង​ឬ​ស៊ុតមាន់​មួយ​គ្រាប់​ថ្លៃ​៣០០​រៀល​។

លោក ស្រ៊ុ​ន ពៅ មាន​ប្រសាសន៍​ថា​«​សព្វថ្ងៃ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​មានការ​រីក​ចម្រើន​មិន​ខ្វះ​ទេ​សត្វ​ចិញ្ចឹម​នៅ​ក្នុងស្រុក ដោយសារ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងកសិកម្ម បាន​ជំរុញ​និង​យកចិត្តទុកដាក់​។​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​មិន​ចាំ​ភ័យ​ព្រួយ​ថា​ខ្លាច​ខ្វះ​សាច់​សម្រាប់​បរិភោគ​នោះ​ទេ​។​ក្នុង​សម័យកាល​កូ​វី​ដ​១៩​នេះ យើង​មាន​សាច់​នៅ​សល់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ