ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ​CNRP ​នឹងរៀបចំពិធី​បង្សុកូលគោរព​ព្រះវិញ្ញាណក្ខន្ឋ​ព្រះបរមរតនកោដ្ឋ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ គណបក្សសង្គ្រោះជាតិ​ (CNRP) ​នឹងរៀបចំពិធីបង្សុកូល​គោរពព្រះវិញ្ញាណក្ខន្ឋ ​សម្តេចឪនរោត្តមសីហនុ ​(ព្រះបរមរតនកោដ្ឋ) ​។ នេះបើ​តាមលោក កឹម សុខា ​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​ដែលសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម ​( Facebook) Page ​បង្ហោះនៅរសៀលថ្ងៃទី១៤ ​តុលា ២០១៥ ។ បើតាមលោក​អនុប្រធានទី១រដ្ឋសភា ​ពិធីពិធីបង្សុកូលគោរព​វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ​តុលា វេលាម៉ោង​ ០៨ព្រឹក នៅទីស្នាក់ការ​កណ្តាល​គណបក្សសង្រ្គោះជាតិ ​ផ្ទះលេខ​ ៥៧៦ ​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ។​

គួរបញ្ជាក់ថា​ អតីតព្រះមហាវីរក្សត្រ ​សម្តេចឪ ​នរោត្តមសីហនុ ​ព្រះអង្គបានយាងចូលព្រះទិវង្គត​នៅម៉ោង១និង២០នាទី​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៥ ​តុលា ២០១២ ដោយរោគាពាធ​ក្នុងព្រះជន្ម៩០ព្រះវស្សា ​នៅក្នុងទីក្រុង​ប៉េកំាង​ប្រទេសចិន ។

ព្រះករុណា​ ព្រះបាទសម្តេច​ព្រះនរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាឯករាជ្យ​ បូរណភាពទឹកដីនិង​ឯកភាពជាតិខ្មែរ ​ព្រះអង្គប្រសូតនៅថ្ងៃ​ អង្គារទី ១១កើត ខែកត្តិក​ ឆ្នាំ ច ចត្វាស័ក​ ព.ស ២៤៥៦ ​ត្រូវនឹងថ្ងៃទី ​៣១ តុលា ​១៩២២ ​នៅរាជធានីភ្នំពេញ៕