ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​បាន​ និង​កំពុង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​មាន​សភាព​ធូរស្រាល​ឡើង​វិញ​ក្រោយ​ពី​ជាប់​គាំំ​ង

2 ឆ្នាំ មុន
  • ព្រះវិហារ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​«​ការ​បញ្ចប់​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីសម្រេច​បញ្ចប់​ការ​ហាមឃាត់​ធ្វើ​ដំណើរ​និង​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​»​នៅ​ថ្ងៃ​ទី​២៥​មេ​សា​ឆ្នាំ​២០២១​នេះ​។​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ ត្រូវ​បាន​ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម កម្ពុជា​ដែល​មាន​សមាជិក​ជាង​១០០​ក្រុមហ៊ុន មើលឃើញ​ថា វា​បាន​និង​កំពុង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​មាន​សភាព​ធូរស្រាល​ឡើង​វិញ ក្រោយ​ពី​ជាប់​គាំង​អស់​មួយ​រយៈពេល​។ បើ​តាម…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​«​ការ​បញ្ចប់​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីសម្រេច​បញ្ចប់​ការ​ហាមឃាត់​ធ្វើ​ដំណើរ​និង​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​»​នៅ​ថ្ងៃ​ទី​២៥​មេ​សា​ឆ្នាំ​២០២១​នេះ​។​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ ត្រូវ​បាន​ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម កម្ពុជា​ដែល​មាន​សមាជិក​ជាង​១០០​ក្រុមហ៊ុន មើលឃើញ​ថា វា​បាន​និង​កំពុង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​មាន​សភាព​ធូរស្រាល​ឡើង​វិញ ក្រោយ​ពី​ជាប់​គាំង​អស់​មួយ​រយៈពេល​។

បើ​តាម ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម កម្ពុជា យល់​ឃើញ​ថា ការ​សម្រេច​បញ្ចប់​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ​ខ្ញុំ​យល់​នេះ​ជា​គំនិត​ដ៏​ឆ្លៀសវៃ​មួយ​របស់​រាជរដ្ឋាភិបាល ។​យើង​ឃើញ​ថា​ក្រៅពី​តំបន់​បិទ​ខ្ទប់​ប៉ុន្មាន​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ក្រុងព្រះសីហនុ រួម​និង​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​នៅ​មាន​សភាព​ធូរស្រាល​ដែល​អាច​គ្រប់គ្រង អីចឹង​គំនិត​ដ៏​ឆ្លៀសវៃ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​ផ្សេង​ទាំងនោះ​អាច​ធ្វើ​អាជីវកម្ម តូចតាច និង​ធ្វើ​ដំណើរ​ឡើង​វិញ​បាន​។​លើស​ពី​នេះ នៅ​តំបន់​ធូរស្រាល​ទាំងនោះ​បើ​យើង​មើល​តាម​ក្រសួងសុខាភិបាល​មិន​មានការ​ឆ្លង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ទេ ដូចនេះ​ទើប​រាជរដ្ឋាភិបាល​ធ្វើ​ដំណើរ​ឡើង​វិញ​។

លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម កម្ពុជា មាន​ប្រសាសន៍​ថា​«​ចំពោះ​សេចក្តីសម្រេច​បញ្ចប់​ការ​ហាមឃាត់​របស់​រាជរដ្ឋាភិបាល​នេះ បាន​ធ្វើ​ឱ្យ​មាន​សភាព​ធូរស្រាល​ទៅ​ដល់​ការ​ដឹក​ជញ្ជូន ជា​ពិសេស​នៅ​ក្នុង​វិស័យ​ភស្តុ​ភារ​កម្ម​នៃ​សមាគម​របស់​យើង​។​មិនតែប៉ុណ្ណោះ​សមាគម​យើង​បាន​ធ្វើការ​ជាមួយ​គណៈកម្មការ​បិទ​ខ្ទប់ គ​.​ប​.​ខ​.​ចង់​ពេញ​មួ​យស​ប្តា​ហ៍ ដើម្បី​ស្នើរ​សុំ​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក អាច​ទៅ​យក​ទំនិញ​បាន​ពី​កំពង់​ផែ ក៏​ដូច​អាច​បញ្ចេញ​ទំនិញ​ដែល​មានការ​រាំងស្ទះ​»​។

លោក​ឧកញ៉ា​សង្កត់ធ្ងន់​ដូច្នេះ​ថា​«​មក​ដល់​ពេល​នេះ អស់​រយៈពេល​ពីរ​ថ្ងៃ​ហើយ​ដែល គ​.​ប​.​ខ​. បាន​ឯកភាព ហើយ​សម្រេច​ឱ្យ​សា​សា​រាជធានី​ភ្នំពេញ​ចេញ​ជា​លិខិតអនុញ្ញាត​ទៅ​ដល់​អ្នកបើកបរ​រថ​យ ធុន​ធំ មធ្យម​និង​តូច​សម្រាប់​ដឹក​ទំនិញ​។​ពេល​នេះ យើង​បាន​ខ្លះ​ហើយ បើ​ទោះបី​មិន​ទាន់​ដំណើរការ​ទាំងអស់​ក្តី អីចឹង​យើង​សង្ឃឹមថា បាន​បញ្ចេញ​ទំនិញ​មាន​ភាព​ប្រសើរ​ឡើង​វិញ​»​។

ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា រូប​នេះ លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រធាន​សមាគម យើង​ធ្លាប់​បាន​រំពឹង​ថា ការ​ហាមឃាត់​មិន​ឱ្យ​ដំណើរការ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត គិត​ថា​រាជរដ្ឋាភិបាល មានការ​គិត​វែង​ឆ្ងាយ​ណាស់ ពី​ផល​ប៉ះពាល់​ដល់​ប្រជាជន​ក៏​ដូច​ជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​នេះ ។​បើសិន​សភាព​ការ​ឬ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ​មិន​ធ្ងន់ធ្ងរ ស៊ឹង​តែ​មិន​បិទ​ផង ប៉ុន្តែ​វា​មាន​សភាព​ធ្ងន់ធ្ងរ​។​ឥលូវ​នេះ ខ្ញុំ​គិត​ថា ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល​មាន​ភាព​ឆ្លៀសវៃ ដែល​បាន​បើក​ឱ្យ​ដំណើរការ​នៅ​តំបន់​ដែល​មិន​មាន​ភាព​ហានិភ័យ​ខ្ពស់​មុន​។

លោក​ឧកញ៉ា គូសបញ្ជាក់​ថា​«​មក​ដល់​សព្វ​ថ្ងៃនេះ សមាជិកសមាគម​សរុប​មាន​១២១​ក្រុមហ៊ុន ហើយ សមាគម​មិន​ចេះ​តែ​ទទួលយក​សមាជិក​នោះ​ទេ ទាល់តែ​ក្រុមហ៊ុន​ទាំងនោះ ចេះ​គោរព​វិន័យ មានការ​ចុះបញ្ជី និង​បង់ពន្ធ​ត្រឹមត្រូវ មាន​ប្រវត្តិ​ល្អ ទើប​អាច​ចូល​ជា​សមាជិកសមាគម​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ