ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួ​ប​បុរស​ម្នាក់​កាត់ត​សំឡេង​សម្ដេច ហ៊ុន សែន មក​កាឡៃ​បង្ហោះ​តាម TikTok

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​នគរបាល​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់…

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​នគរបាល​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​អ​ស្ថេ​រ​ភាព បន្ទាប់​ពី​បុរស​រូប​នោះ​កាត់ត​សំឡេង​សម្ដេច ហ៊ុន សែន មក​កាឡៃ​បង្ហោះ​តាម TikTok ខុស​ពី​ការ​ពិត​។

លោក អៀរ ប៊ុ​ន​ធឿ​ន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ ភឹ​ម ផាយផាត់ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ បុរស​រូប​នេះ បាន​កាត់ត​វី​ដេ​អូ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន យក​មក​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម តិកតុក (TikTok) ក្នុង​ចេតនា​ញុះញង់​បង្ក​អសន្តិសុខ​ក្នុង​សង្គម ។

លោក អៀរ ប៊ុ​ន​ធឿ​ន បាន​បន្ត​ថា បុគ្គល​ឈ្មោះ ភឹ​ម ផាយផាត់ បាន​បង្ហោះ​រូបភាព និង​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ភ្ជាប់​នូវ​ការ​និយាយ​ខ្លួនឯង​បន្ថែម ខុស​ពី​ការ​ពិត ដែល​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ដោ យ​ក្នុង​ខ្លឹមសារ​បង្ហោះ​នោះ​បាន​និយាយ​ថា (​ចប់​ហើយ​បងប្អូន​អើយ ខ្ញុំ​អាណិត​ដល់​កម្មករ កម្មការិនី ៣​ខែ​ទៀត​) ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជាក់​ថា បុគ្គល​រូប​នោះ ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន ចោទ​ពី​បទ លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់ (​មាត្រា​៤៩៤)​។

បន្ទាប់​ពី​សាកសួរ​ចម្លើយ​រួច កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជូន​ឈ្មោះ ភឹ​ម ផាយផាត់ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ