ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីរកឃើញស្ត្រីជនជាតិវៀតណាមម្នាក់ មកពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានវិជ្ជកូវីដ19 នៅព្រឹកថ្ងៃទី 26 ខែមេសានេះមន្ទីរមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានចុះយកសំណាកអ្នកពាក់ព័ន្ធជាច្រើននាក់ នៅក្នុងបរិវេណផ្សារថ្មី ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយលទ្ធផលគួរព្រួយបារម្ភ គឺបានរកឃើញ៣នាក់បន្ថែមទៀត។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី25 ខែមេសា ឆ្នាំ 2021 មន្ត្រីជំនាញបានរកឃើញស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ ជិន ធីហឿង អាយុ 27 ឆ្នាំ មានវិជ្ជមានកូវីដ19 ខណៈដែលស្ត្រីរូបនោះបានមកពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកលេងបងប្អូននៅភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

តាមការបញ្ជាក់ របស់ លោក សាំង គិមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា កាលពីថ្ងៃទី1 ខែមេសា ស្ត្រីខាងលើ បានមកភូមិឆ្នុកទ្រូ ម្ដង ដើម្បីសែនឆេងម៉េង និងនៅថ្ងៃទី 6 ខែមេសា ស្ត្រីរូបនោះបាន មកភូមិឆ្នុកទ្រូម្ដងទៀត ដោយបានស្នាក់នៅរហូតដល់ថ្ងៃទី8 ខែមេសា ទើបត្រឡប់ទៅវិញ ។ ស្រាប់តែនៅថ្ងៃទី20 ខែមេសា បានមកម្ដងទៀត ទើបអាជ្ញាធររាយការប្រាប់មន្ត្រីជំនាញ និងចាប់យកធ្វើសំណាក ជាលទ្ធផលបានដឹងនៅរសៀលថ្ងៃទី25 មេសា ឃើញមានវិជ្ជមានកូវីដ19 ហើយបាននាំយកទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីព្យាបាល ។

ដោយឡែក ក្រោយពីហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី 26 ខែមេសានេះដែរ នៅបរិវេណក្នុងផ្សារថ្មី ក្នុងភូមិឆ្នុកទ្រូ មន្ត្រីជំនាញក៏បានចុះមកយកសំណាក់អ្នកដែលបានពាក់ព័ន្ធ ដោយផ្ទាល់ ចំនួន 17នាក់ ជាលទ្ធផលឃើញវិជ្ជមាន៣នាក់នាក់បន្ថែមទៀត គឺ ១ ង្វៀង យ៉ងហ៊ីវ ភេទប្រុស អាយុ៥២ឆ្នាំ .ទី២ ឈ្មោះតុងធីគាភេទស្រី អាយុ 48 ឆ្នាំ និង3 កុមារីតុង អៀវ អាយុ 10 ឆ្នាំ ។

លោកបានបញ្ជាក់ថា អ្នកមានវិជ្ជមានទាំង 3 នាក់ ត្រូវបានមន្ទីរសុខាភិបាលយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តដោយឡែកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលសរុប 29 នាក់ បានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាលីស័កស្រុកបរិបូណ៌ ។

គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកំពង់ឆ្នាំងគិត ត្រឹមថ្ងៃទី 26 ខែមេសានេះមានអ្នក ឆ្លង covid-19 គឺ 14នាក់ ក្នុងនោះស្លាប់ 1 នាក់ ជាព្យាបាលជាសះស្បើយ 2នាក់ និងកំពុងសម្រាកព្យាបាល 11 នាក់ ៕

ចែករំលែកព័តមាននេះ