France ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងសំណេះសំណាលជាមួយសកម្មជននិងពលរដ្ឋខ្មែររស់នៅតំបន់រោនអាល្ព (Rhône-Alpes) ប្រទេសបារាំង
នៅថ្ងៃសៅរ៍ទី២៤ តុលា ២០១៥ ចាប់ពីម៉ោង ១១ ម៉០០ ដល់ម៉ោង ២ រសៀល នៅវត្តពុទ្ធរង្សី ពុយស៊ីញ៉ង់ (Pusignan) ។
នេះបើយោងតាមលោក សម រង្ស៊ី ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះជាង១ម៉ោងមុននេះ ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានចាកចេញពីកម្ពុជាកាលពីយប់ថ្ងៃទី១២ តុលា ២០១៥ ឆ្ពោះទៅកាន់ប្រទេសបារំាងដើម្បីបំពេញបេសកកម្មផ្ទៃក្នុងបក្សនិងជួបសំណេះសំណាលជាមួយសកម្មជនរយៈពេលប្រមាណមួយខែ ៕
ចែករំលែកព័តមាននេះ