ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ប្រជុំ​ពិភាក្សា​សេចក្តី ព្រាង​ច្បាប់​ទូរគមនាគមន៍ ទប់ស្កាត់​ការ​ប្រើប្រាស់​ទុច្ចរិត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៩ តុលា

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៩ តុលា នៅ​វិមាន​សន្តិភាព ទីស្ដីការ​នាយក​រដ្ឋមន្ត្រី ។

យោង​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​ក្នុង​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​លើកយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​មក​ពិភាក្សា​ដែល​ខ្លឹមសារ​សង្ខេបនៃ​សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង ៖
-​ធានា​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ និង​ការ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាព​អាច​ទុកចិត្ត​បាន និង​ថ្លៃ​សមរម្យ ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​នៃ​ការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច ។

-​ធានា​ការ​ចូលរួម​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង​ការ​ប្រកួតប្រជែង​ស្របច្បាប់ និង​ប្រកបដោយ​ប្រសិទ្ធភាព និង​ធានា​ការពារ​អ្នក​ប្រើប្រាស់ និង​ជំរុញ​ការ​កៀរគរ​ចំណូល​ថវិកាជាតិ ។

លោក ផៃ ស៊ី​ផា​ន លើក​ឡើង​ទៀត​ថា ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បង្កើត​មុខងារ​និង​ភារកិច្ច​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។ ចំណាត់ថ្នាក់​និង​ប្រភេទ​នៃ​លិខិតអនុញ្ញាត វិញ្ញាបនបត្រ និង​អាជ្ញាប័ណ្ណ ។ សមត្ថកិច្ច​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​ស្តង់ដា​គុណភាព​នៃ​សេវា និង​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ កាតព្វកិច្ច​សេវា​សាកល ការ​កសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ ប្លង់​លេខ​ទូរគមនាគមន៍​ជាតិ និង​អាសយដ្ឋាន​អេ​ឡិច​ត្រូ​និក ។

វិធាន​ស្ដី​ពី​ថ្លៃ​សេវា​ទូរគមនាគមន៍ និង​ការ​ប្រកួតប្រជែង​ដោយ​ស្របច្បាប់ និង​ស្មោះត្រង់ និង​សិទ្ធិ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ​នឹង​ស័​យ​ទូរគមនាគមន៍ និង​សិ​ទិ្ធ​របស់​អ្នក​ប្រើប្រាស់ ។

លោក ផៃ ស៊ីផា​ន ថ្លែង​ថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រប់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ និយម​ន័យ​នៃ​ពាក្យ​បច្ចេកទេស​ក្នុង​ច្បាប់​នេះ ត្រូវ​បាន​កំណត់​ដោយ​សទ្ទានុក្រម ដែល​ជា​ឧ​ប​សម្ព័ន្ធ​នៃ​ច្បាប់​នេះ ។
ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​សរសេរ​កាត់​ថា (​កប​ទ​) មាន​សមត្ថកិច្ច​ដូច​តទៅ ៖

ទី​១-​រៀបចំ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​ទូរគមនាគមន៍​និង​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។
ទី​២-​ធ្វើ​ជា​ហត្ថលេខី និង​ជា​តំណាង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​ទូរគមនាគមន៍ ។
ទី​៣-​ជំរុញ​ការ​បង្កើត និង​ប្រើប្រាស់​កម្មវិធី​កាតព្វកិច្ច​សេវា​សាកល និង​ផែនការ​កសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ ។
ទី​៤-​ផ្តល់​សេចក្តីណែនាំ ជួយ​សម្រួល​កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍ ។
ទី​៥-​លើកកម្ពស់ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចេញ​ប្រកាស​ពាក់ព័ន្ធ​នឹង​ចំណុច​ដូច​ខាងក្រោម​៖

១-​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ផ្តល់​ការ​កែប្រែ ការ​ព្យួរ ការ​ផ្ទេរ និង​ការ​ដកហូត​លិខិតអនុញ្ញាត​វិញ្ញាបនបត្រ ឬ​អាជ្ញាប័ណ្ណ
២-​កា​រត​ភ្ជាប់​បណ្តាញ​រវាង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍
៣-​កំណត់​ស្តង់ដា​សម្រាប់​ការ​ប្រើ​បាស់​ហេដ្ឋារចនាសម្ព័ន្ធ​និង​បណ្តាញ និង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ព្រមទាំង​ស្តង់ដា​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍
៤-​ប្លង់​លេខ​ទូរគមនាគមន៍​ជាតិ និង​អាសយដ្ឋាន​អេ​ឡិច​ត្រូ​និក លក្ខខណ្ឌ​នៃ​ការ​បែងចែក និង​ការ​ប្រើប្រាស់​បន្ទារ​ហ្វ្រ​កង់ និង​ការ​ផ្តល់​ការ​កែប្រែ ការ​ព្យួរ ការ​ផេ្ទ​រ និង​ការ​ដកហូត​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​វិទ្យុ
៦-​សកម្មភាព​ប្រកួតប្រជែង​ស្របច្បាប់ និង​ស្មោះត្រង់​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ឬ បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍
៧-​ការ​គ្រប់គ្រង​ប្រព័ន្ធ​និង​សេវា​អ៊ីន​ធើ​រ​ណេ​ត​៕