ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ម្នាក់​អស់បុណ្យ​ស័ក្តិ ​​​​ព្រោះតែ​រឿងប្រពន្ធ​​​បង្ហោះ​វីដេអូមួយ​​​លើ TikTok

2 ឆ្នាំ មុន

ថៃ ៖ កក្រើក​សារព័ត៌មាន និង​បណ្តាញ​សង្គម​ថៃ​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​ថៃ​ម្នាក់​ត្រូវ​ដកហូត​តំណែង ក្រោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​នាំ​ប្រពន្ធ​ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​អស្ចារ្យ​លើ​អាកាស​។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន Coconuts ថៃ​បានឱ្យ​ដឹង​ថា…

ថៃ ៖ កក្រើក​សារព័ត៌មាន និង​បណ្តាញ​សង្គម​ថៃ​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​ថៃ​ម្នាក់​ត្រូវ​ដកហូត​តំណែង ក្រោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​នាំ​ប្រពន្ធ​ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​អស្ចារ្យ​លើ​អាកាស​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន Coconuts ថៃ​បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ទោ Akkarapol Yeekoh ដែល​ជា​ប៉ូលិស​ស៊ើបអង្កេត​មួយ​រូប​ប្រចាំ​ខេត្ត Udon Thani បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​នាំ​ប្រពន្ធ​ជាទី​ស្រលាញ់​គាត់​ហោះ​មើល​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ទឹកដី​ថៃ​ពីលើ​អាកាស​។

សកម្មភាព​ជា​ច្រើន​មាននៅ​ក្នុង​វី​ដេ​អូ​ដែល​ថត​ដោយសា​ម៉ី​ខ្លួន និង​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​គណនី TikTok ឈ្មោះ​ថា @keng pakapawan​។ ហើយ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ​បានឱ្យ​ដឹង​ថា វី​ដេ​អូ​ត្រូវ​បាន​ថត​តាំងពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ។

ក្រោយ​បង្ហោះ​មិន​បាន​ប៉ុន្មាន​ផង វី​ដេ​អូ​ដើម​ត្រូវ​បាន​លុប​ចោល​។ ប៉ុន្តែ​វា​ត្រូវ​គេ​ថតចម្លង​រួច​ទៅ​ហើយ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ពេញ​បណ្តាញ​សង្គម​នៅ​ដើម​ស​ប្តា​ហ៍​នេះ​។ រហូត​ទល់​តែ​មាន​ចំណាត់ការ​ភ្លាម​ៗ​ពី​សំណាក់​សមត្ថកិច្ច​។

ប្រភព​ពី Coconuts ដដែល​បានឱ្យ​ដឹង​ថា មេបញ្ជាការ​ប៉ូ​លី​ស​ប្រចាំ​ខេត្ត Udon Thani គឺ​លោក Pitsanu Unhaseri បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ៗ និង​បាន​បញ្ជា​ឱ្យ​ដកហូត​តំណែង​លោក Akkarapol និង​ផ្លាស់​លោក​ទៅ​កាន់​ទីតាំង​អសកម្ម​មួយ​។

លោក Pitsanu ក៏​បាន​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ក្នុង​វី​ដេ​អូ​នោះ​មានឈ្មោះ​ថា Bell 429 ដំណើរការ​ដោយ​ម៉ាស៊ីន​ភ្លោះ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​នគរបាល​ភូមិន្ទ​ថៃ​៕ (ដកស្រង់ចេញពី Asiaone)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ