ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​២​នាក់​ប្ដី​ប្រពន្ធ​ទៀត​ហើយ ជា​អ្នក​ចេញ​-​ចូល​លក់​ត្រី​នៅ​ផ្សារ​ដើម​គ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា​ម្សិលមិញ​នេះ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​នឹង​គ្រួសារ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ សូម​ប្រញាប់​ទៅ​យក​សំណាក ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា​ម្សិលមិញ​នេះ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​នឹង​គ្រួសារ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ សូម​ប្រញាប់​ទៅ​យក​សំណាក ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា គ្រួសារ​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ទាំង​ពីរ​នាក់​ខាងលើ គឺ​បុរស​ជា​ប្តី​ឈ្មោះ យ៉ែ​ម រិ​ទ្ធ អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ កេ​ត សុ​ម៉ា​លី អាយុ​២៩​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​ប្រវត្តិ​នៃ​ការ​ឆ្លង​វិញ គឺ​ឆ្លង​តាម​រយៈ​ព្រឹត្តិការណ៍​សហគមន៍ 20 កុម្ភៈ ដោយ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ មានមុខរ​បរជា​អ្នកលក់​ត្រី​នៅ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ ហើយ​ជា​រៀងរាល់ថ្ងៃ គឺ​ចាប់ពី​ម៉ោង​២​រហូត​ម៉ោង​៣​ទៀប​ភ្លឺ ពួក​គាត់​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​លក់​ត្រី​នៅ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ លុះ​ល្ងាច​បាន​ត្រឡប់​មក​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​ដល់​ថ្ងៃ​ទី​១២ ខែមេសា ដោយសារ​តែ​ផ្ទុះ​កូ​វី​ដ​ខ្លាំង​ពេក ទើប​ពួក​គាត់​សម្រាក​នៅផ្ទះ​។ យ៉ាងនេះ​ក្តី ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​យក​សំណាក​ពួក​គាត់​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ហើយ​លទ្ធផល​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា គឺ​ពួក​គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ម្តង​។

ហេតុនេះ​ហើយ រដ្ឋបាល​សាលាខេត្ត ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​គ្រួសារ​ទាំង​២​នាក់​ខាងលើ​នេះ សូម​ប្រញាប់​ទៅ​យក​សំណាក​ពិនិត្យ​ជា​បន្ទាន់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

ដោយឡែក លោក​វេជ្ជ ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា​នេះ​ថា ចំពោះ​ស្ត្រី​ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្រុក​កំពង់ត្រឡាច ចំនួន​៤​នាក់​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ យើង​បាន​យក​អ្នក​ពាក់ព័ន្ធ​ជាមួយ​គាត់​មាន​ចំនួន​១១៧​នាក់​ទៅ​ធ្វើតេស្ត​លើក​ទី​១ គឺ​អវិជ្ជមាន​ទាំងអស់​។ ហើយ​សម្រាប់​ប្ដី​ប្រពន្ធ​២​នាក់​នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ដែល​ទើប​រក​ឃើញ​វិជ្ជមាន​នេះ យើង​ក៏​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​សរុប​ចំនួន​១៦​នាក់​ទៅ​ធ្វើតេស្ត​រហ័ស​ក៏​អវិជ្ជមាន​ដែរ​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​រំឭក​ថា ចាប់តាំងពី​ចម្លង​សហគមន៍ 20 កុម្ភៈ ខេត្តកំពង់ឆ្នាំង​មាន​អ្នក​ឆ្លង​សរុប​ចំនួន​១០​នាក់ ក្នុង​នោះ​ស្លា​.​ប់​១​នាក់ និង​ជា​សះស្បើយ​២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំនួន​៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ