ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាពកូវីដ​​វាយលុកខ្លាំង​ ​ផ្សារ​ជិត​៤០​​ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​បាន​ផ្អាក​១៤​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្រប​ពេល​ជំងឺកូវីត​​១៩ ​មានការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ ​អាជ្ញាធរ​បាន​សម្រេច​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ទូ​ទាំង​រា​ធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺមួយប្រភេទនេះជា​សកល​ ​មិន​ឱ្យ​​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត​។ ក្រោយ​ពេល​មាន​សេចក្ដីសម្រេច​បែប​នេះ​គេ​សង្កេត​ឃើញ​ថា…

រាជធានី​ភ្នំពេញ​ ៖ ​ស្រប​ពេល​ជំងឺកូវីត​​១៩ ​មានការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ ​អាជ្ញាធរ​បាន​សម្រេច​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ទូ​ទាំង​រា​ធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺមួយប្រភេទនេះជា​សកល​ ​មិន​ឱ្យ​​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត​។

ក្រោយ​ពេល​មាន​សេចក្ដីសម្រេច​បែប​នេះ​គេ​សង្កេត​ឃើញ​ថា ផ្សារ​ទាំង​តូច​ទាំង​ធំ​រាប់រយ​កន្លែង​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​បាន​បិទ​ព្រម​ៗ​គ្នា​នា​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​អនុវត្ត​វិធានការ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុខាភិបាល​និង​សាលា​រាជធានី​ភ្នំពេញ នេះ​បើ​និយាយ​ជា​រួម​។

និយាយ​ដោយឡែក​ បើ​ក្រឡេក​ទៅ​មើល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឯណោះ​វិញ​មាន​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​វិនិយោគ ផ្សារ​សហគមន៍ ផ្សារ​ចល័ត និង​ផ្សារ​ទំនើប​សរុប​ជិត​៤០​ទីតាំង​ត្រូវ​បាន​បិទ​ផ្អាក​ដំណើរការ​រយៈពេល​១៤​ថ្ងៃនេះ​ដែរ​។

បើ​តាម​អាជ្ញាធរ​ខណ្ឌ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំពេ​ល​ជម្ងឺ​COVID-19 កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ខ្លាច​នេះ ផ្សារ​ទាំងអស់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សរុប​ចំនួន​៣៩​ទីតាំង​ត្រូវ​បាន​ផ្អាក​ដំណើរ​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​ដែល​ក្នុង​នោះ​មាន​ផ្សារ​រដ្ឋ​ចំនួន​៣​ទីតាំង ផ្សារ​វិនិយោគ​ចំនួន​២​ទីតាំង ផ្សារ​ឯកជន​ចំនួន​១៧​ទីតាំង ផ្សារ​ទំនើប​ចំនួន​៤​ទីតាំង ផ្សារ​ចល័ត​ចំនួន​១១​ទីតាំង និង​ផ្សារ​សហគមន៍​ចំនួន​២​ទីតាំង​។

តាម​ប្រ​ភ​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​ផ្សារ​ទាំង​៣៩​ទីតាំង​ខាងលើ​គឺ​មាន​ផ្សារ​ចំនួន​៥​ត្រូវ​បាន​បិទ​មុនគេ​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១៩ និង​ទី​២០ ខែ​ម​សា មក​ម្ល៉េះ បន្ទាប់​ពី​បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​COVID-19 បាន​ចេញចូល​ទៅ​កាន់​ផ្សារ​ទាំងនោះ ហើយ​ក៏​អាជីវករ​ឆ្លង​វីរុស​នេះ​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ព្រួយបារម្ភ​។ ក្នុង​នោះ​ទី​១-​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា បណ្ដោះអាសន្ន​ស្ថិត​នៅ​លើ​ទីតាំង​សួន​កុមារ​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ២-​ផ្សារ​ត្រពាំង​ថ្លឹង ៣-ផ្សារ​ឯករាជ្យ​១ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ​៤-​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ​និង​៥-​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១​។

តាម​ប្រ​ភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​នោះ​ផ្សារ​ជា​ច្រើន​ក្រៅពី​ផ្សារ​ទាំង​៥​ខាងលើ​បាន​នៅ​ដំណើរការ​ជា​ធម្មតា​នៅឡើយ ប៉ុន្តែ​ដោយសារ​តែ​ការ​ឆ្លង​ពុំ​មានការ​ថមថយ ទើប​នៅ​ថ្ងៃ​ទី​២៤ ខែ​ម​សា សាលា​រាជធានី​ភ្នំពេញបានការ​សម្រេច​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ទូ​ទាំង​រា​ធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជម្ងឺ​សកល​មួយ​នេះ ។​ ដោយ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ដែល​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​នេះ​ទើបបាន​ឈាន​ដល់​ការ​ផ្អាក​ដំណើរការ​ផ្សារ​ទាំងអស់​នៅ​ក្នុង​ខណ្ឌ​តែ​ម្ដង ទន្ទឹម​និង​នេះ​ក៏​ទទូច​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​នូវ​វិធានការ​៣​កុំ​និង​៣​ការពា ព្រមទាំង​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​ជា​បន្ទាន់​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ