ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​២​ថ្ងៃ​! រក​ឃើញ​កម្មករ​រោងចក្រ ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) នៅ​ស្រុក​អង្គស្នួល ឆ្លង​២១៨​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​ ៖​ យោង​តាម​លទ្ធផល​ធ្វើតេស្ត​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប Rapid Test ក្នុង​ការ​ធ្វើតេស្ត​ទៅ​លើ​កម្ម​កករ​កម្មការិនី​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ…

ខេត្តកណ្ដាល​ ៖​ យោង​តាម​លទ្ធផល​ធ្វើតេស្ត​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប Rapid Test ក្នុង​ការ​ធ្វើតេស្ត​ទៅ​លើ​កម្ម​កករ​កម្មការិនី​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ គិត​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ជំនាញ បាន​រក​ឃើញ​កម្មករ កម្មការិនី​រោងចក្រ​ខាងលើ​សរុប​២១៨​នាក់​ហើយ​​វិជ្ជមានជំងឺកូវីដ​១៩​ ។

​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​លទ្ធផល​បឋម​ប៉ុណ្ណោះ ដោយ​ពុំ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្តនៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​មួយ​ជំ​ហាន​ទៀត​ឲ្យ​កាន់តែ​សុ​ក្រិត​នៅឡើយ​ទេ តែ​ទោះបីជា​បែប​ណា​ លទ្ធផល​នេះ​គឺជា​ការ​ព្រួយបារម្ភ​ណាស់​ទៅ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​រយៈពេល​២​ថ្ងៃ​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​យក​សំណាក​ធ្វើតេស្ត​លើ​ចំនួន​កម្មករ​-​កម្មការិនី​រោងចក្រ​មួយ​នេះ​ចំនួន​១,០១៣​នាក់ ។​ ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​២៣ ខែមេសា បាន​រក​ឃើញ​កម្មករ កម្មការិនី​ចំនួន​២១​នាក់ លុះ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមេសា គិត​ត្រឹម​វេលា​ល្ងាច​បាន​រក​ឃើញ​ចំនួន​១៩៧​នាក់ បន្ថែម​ទៀត ដូច្នេះ​សរុប​ទាំង​២​ថ្ងៃ​មាន​កម្មករ កម្មការិនី​សរុប​២១៨​នាក់ ហើយ​ដែល​មាន​វិជ្ជមាន​កូវីដ​១៩​ ហើយ​ក្រុមការងារ​កំពុង​ដុតដៃដុតជើង​បន្ត​ធ្វើ​ការងារ​មួយ​នេះ​តាម​ជំនាញ​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រៅពី​រោងចក្រ​ខាងលើ​មាន​ផ្ទុះ​ជម្ងឺ​កូ​វី​ដ​១៩ ក៏​មាន​រោងចក្រ​មួយទៀត​យីហោ​« ប៉ូវ ឃ័​រ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១​គី​ឡូ​ម៉ែត្រ​ពី​គ្នា ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ក៏​កំពុង​មានការ​សង្ស័យ​អំពី​ឆ្លង​ជម្ងឺ​នេះ​ដែរ ។​​

នៅ​ថ្ងៃ​ទី​២៤ ខែមេសា ដដែល​នោះដែរ ​ក្រុមការងារ​ខាងលើ​ក៏​បាន​បន្ត​ទៅ​យក​សំណាក​កម្មករ កម្មការិនី​ប្រមាណ​ជាង​២០០​នាក់​ទៀត​ក្នុង​ចំនួន​សរុប​ទាំងអស់​ជាង​៣.០០០​នាក់ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​។ មិនតែប៉ុណ្ណោះ​ក្រុមការងារ​ក៏​បាន​ណែនាំ​ដល់​បងប្អូន​កម្មករ​ទាំងអស់​ត្រូវ​តែ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​គេច​ផុត​ពី​ជម្ងឺ​កាច​សាហាវ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ