ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ចុះ​ទៅ​បូម​ខ្សាច់​ក្នុង​រណ្ដៅ​ដី បែរជា​ជួប​គ្រោះថ្នាក់​ចៃដន្យ​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​ត្រូវ​បាន​ដី​បាក់​សង្កត់ពីលើ បណ្ដាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ គ្រា​ដែល​រូប​គាត់​កំពុង​តែ​ដាក់​ទុយោ​បូម​យក​ខ្សាច់​ក្នុង​រណ្ដៅ​ដី ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​ត្រូវ​បាន​ដី​បាក់​សង្កត់ពីលើ បណ្ដាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ គ្រា​ដែល​រូប​គាត់​កំពុង​តែ​ដាក់​ទុយោ​បូម​យក​ខ្សាច់​ក្នុង​រណ្ដៅ​ដី ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​រណ្ដៅ​បូម​ខ្សាច់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើ​តាម​អធិការ​នគ​បាល​ស្រុក​កំពង់លែង បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​រណ្ដៅ​ដី​បូម​ខ្សាច់​ខាងលើ មានឈ្មោះ មុត គ​ន្ធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ច្រេស ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

អធិការ​នគ​បាល​ស្រុក​កំពង់លែង បានអោយ​ដឹង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ មុត គ​ន្ធា បាន​ចុះ​ទៅ​ក្នុង​រណ្តៅ​ដើម្បី​បូម​ខ្សាច់ លុះ​ពេល​ដែល​កំពុង​តែ​បូម​ខ្សាច់ ក៏​ស្រាប់តែ​ដី​នៅ​ខាងលើ បាក់​ចុះ​សង្កត់ពីលើ​រូប​គាត់ បណ្ដាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ។

បើ​តាម​សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ បាន​នាំ​គ្នា​ចុះ​ទៅ កាយ​បូម ដើម្បី​យក​ជន​រង​គ្រោះ​មក​ខាងលើ​វិញ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​មក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ជន​រង​គ្រោះ​ទី​២​ហើយ ដែល​ត្រូវ​បាន​ស្លា​.​ប់​ដោយសារ​តែ​ការ​បូម​ខ្សាច់​នៅ​ស្រុក​កំពង់លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ