ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរព្យាយាម​បង្ខំ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​ទៅ​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់តែ​​ឃើញ​ត្រឡប់​​​មក​ផ្ទះ​​​​វិញ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពីរ​នាក់ប្ដី​ប្រពន្ធ​ដែល​សមត្ថកិច្ច​អះអាង​ថា​ បាន​ល្មើស​នឹង​បទបញ្ជា​រាជរដ្ឋាភិបាល​លួច​ចេញពី​រាជធានី​ភ្នំពេញ ​មក​កាន់​លំនៅ​ដ្ឋា​នស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ទើប​សមត្ថកិច្ចក៏​ដូច​ជា​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​ ប៉ុន្តែ នៅ​វេលា​ម៉ោង១០…

ខេត្តកំពង់ឆ្នាំង ៖ ពីរ​នាក់ប្ដី​ប្រពន្ធ​ដែល​សមត្ថកិច្ច​អះអាង​ថា​ បាន​ល្មើស​នឹង​បទបញ្ជា​រាជរដ្ឋាភិបាល​លួច​ចេញពី​រាជធានី​ភ្នំពេញ ​មក​កាន់​លំនៅ​ដ្ឋា​នស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ទើប​សមត្ថកិច្ចក៏​ដូច​ជា​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​ ប៉ុន្តែ នៅ​វេលា​ម៉ោង១០ និង ១០នាទី​ព្រឹក ថ្ងៃ​ទី២៤ មេសា​ ខណៈ​ដែរ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចុះ​ទៅ​យកគ្រួសារ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិន​ព្រម​ឡើង​ឡាន​មក​ជាមួយ​សមត្ថ​កិច្ច​ឡើយ និង​បាន​ធ្វើការ​តវ៉ា​ព្រម​ជាមួយ​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច លោកមេ​ភូមិ និង​ចៅសង្កាត់​ផង​ដែរ ទើបសមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ចាប់បង្ខំ​អស់​រយៈពេល​ជាង​២​ម៉ោង​ទើប​យក​មក​បាន ។ យ៉ាងនេះ​ក្តី ​ក្រោយ​ពី​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មិន​បាន​ប៉ុន្មាន​ផង ​ស្រាប់តែ​គេ​ឃើញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​ ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មានការ​កើត​យើង​ឆ្ងល់​ជា​ខ្លាំង ។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ល្មើស​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ខាងលើ​ប្ដី​មានឈ្មោះ ហែម ពន្លឺ អាយុ៣៧ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ អឹ​ម ស្រី​ល័​ក្ខ អាយុ៣៨ឆ្នាំ ពួក​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​រស់នៅ​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា​ ពួក​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មក​លំនៅ​ឋាន​ក្នុងភូមិ​ទួល​ក្រឡាញ់ ​ហើយ​ក៏​បានដឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ក៏​បាន​ទៅ​នាំ​ខ្លួន​ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​ដោយសារ​តែ​បុរស​ជា​ប្តី​មានការ​តវ៉ា​មិន​ព្រមទៅ​តាម​សម្រួល​ឡើយ ហើយ​បាន​ចាប់​ប​ង្ឃាំ​ងនិង​កំរាម​កំហែង ប្រពន្ធ​មិន​ឲ្យ​ចេញ​ទៅ​តាម​ការ​ហៅ​របស់​សមត្ថកិច្ច​ឡើយ​។

ពេល​នោះ​ សមត្ថកិច្ច​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ចុះបញ្ចូល​រយៈពេល​ជាង២ម៉ោង​នៅ​តែ​មិន​ព្រម​ចេញពី​ក្នុងផ្ទះ ទៅ​តាម​ការ​ហៅ​របស់​មន្ត្រី​ជំនាញ​ឡើយ ទើប​សមត្ថកិច្ច​បាន​ប្រើ​កម្លាំងបាយ​ចូលចាប់​យក​ចេញពី​ក្នុងផ្ទះ​និង​បាញ់​អាកុល ហើយ​ដាក់​ឡាន​យក​ទៅ​ធ្វើ ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល ច​ត្តា​ឡី​ស័ក​សាលា​គំរូ ក្រុង​កំពង់ឆ្នាំង​តែ​ម្ដង ។

យ៉ាងនេះ​ក្តី​ស្រាប់តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ​គេ​ឃើញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក​វិ​ជ្ជ​.​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ធ្លាប់​មក ទំនាក់ទំនង​ថា​បាន​ធ្វើ​ច​ត្តា​ឡី​ស​ក័ នឹង​យក​សំណាក រួច​ហើយ នៅ​រាជធានី​ភ្នំពេញ ដោយ​លទ្ធផល​អវិជ្ជមាន ។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​យក​ទៅ​ដល់​មណ្ឌល ច​ត្តា​ឡី​ស័ក​នា​ព្រឹក​មិ​ញ​ក៏​បាន​យក​សំណាក ពួក​គាត់ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទៅ​ពិនិត្យ​ផង​ដែរ (​ប្រើ​ម៉ាស៊ីន​ធ្វើតេស្ត​លឿន​) លទ្ធផល​គឺ​អវិជ្ជមាន ។​ហេតុនេះ​ហើយ​ទើប​ខាង​មន្ទីរ​ក៏​បានអោយ​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ ដោយ៖ ពៅ សុខ​ហ៊ាន​

អត្ថបទសរសេរ ដោយ