ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ស្រមោច​និង​ត្រី

8 ឆ្នាំ មុន

នៅ​រដូវវស្សា ពេល​ទឹក​ឡើង​យ៉ាង​គំហុក​ទៅ​តាម​ច្បាប់ធម្មជាតិ​… ​ស្រមោច​ទាំងឡាយ​ដែល​សប្បាយ​ភ្លេចខ្លួន​… ​រកប​ម្លា​ស់​ទី​មិន​ទាន់ ក៏​អណ្តែតត្រសែត​ទាំងសម្បុក​… ​អណ្តែត​លើ​ផ្ទៃ​ទឹក​គួរ​ឱ្យ​អាណិត​ណាស់

នៅ​រដូវវស្សា ពេល​ទឹក​ឡើង​យ៉ាង​គំហុក​ទៅ​តាម​ច្បាប់ធម្មជាតិ​… ​ស្រមោច​ទាំងឡាយ​ដែល​សប្បាយ​ភ្លេចខ្លួន​… ​រកប​ម្លា​ស់​ទី​មិន​ទាន់ ក៏​អណ្តែតត្រសែត​ទាំងសម្បុក​… ​អណ្តែត​លើ​ផ្ទៃ​ទឹក​គួរ​ឱ្យ​អាណិត​ណាស់ ។ ពេលវេលា​ហ្នុ​ង​ហើយបាន​ក្លាយជា​ចំណី​ត្រី​ទាំងឡាយ​ត្របាក់​ស៊ី​គ្មាន​មេត្តា​…​ ​គ្មាន​អ្នក​ណា​អាច​ជួយ​អ្នក​បាន​ឡើយ​… ​ជា​ពិសេស​ត្រី​ក្រាញ់ ត្រី​កំភ្លាញ​… ​ស៊ី​ស្រមោច​អត់​សល់​ទេ​…​។ នេះ​ហើយ​គេ​ហៅ​ថា ទឹក​ឡើង​ត្រី​ស៊ីស្រមោច ។

លុះដល់​ទឹក​ហោច​… ​ទឹក​ត្រូវ​ហួតហែង​ទៅ​វិញ​… ​ពពួក​ត្រី​ទាំងឡាយ​…​ ទាំង​តូច​ទាំង​ធំ​… ​ដែល​សប្បាយ​ភ្លឺ​ត​ភ្លើន​… ​ស៊ី​ស្រមោច​កន្លង​មក​…​ ភ្លេចខ្លួន​ហែលរ​ត់រក​បឹង ទន្លេ​មិន​ទាន់​នឹង​គេ ឬ​រក​មិនឃើញ​…​ ច្បាស់​ជា​ត្រូវ​ក្រៀមក្រំ​… ​ស្ងួត ស្រកា​… ​ងាប់តៃហោង ​លើ​ដី​ដ៏​ក្រៀមក្រោះ​មិនខាន ។ ច្បាស់​ជា​ងាប់​… ​ដល់​ពេល​នោះ​នឹង​ត្រូវ​ក្លាយជា​ចំណី​ស្រមោច​វិញ​ម្តង​…​ អត់​មាន​សល់​មួយ​ណា​ឡើយ ។

ទ្រឹស្តី​ខាងលើ​នេះ​គេ​ហៅ​ថា ទឹក​ហោច​ស្រមោច​ស៊ីត្រី​…​។ ចាស់​ៗ​បុរាណ​បាន​ចារ​ទុក​សម្រាប់​ជំនាន់​ក្រោយ​… ​សម្រាប់​អ្នកនយោបាយ​ទាំងឡាយ​… ​កុំ​ដើរ​ផ្លូវ​ហ្នឹង​…​ ​ប៉ុន្តែ​អត់​មាន​«​អ្នកនយោបាយ​ធុន​ថ្លៃ​»​ធ្វើ​តាម​ទេ ។ ជាក់ស្តែង​ដូច​សម័យ​ខ្មែរក្រហម​កាន់​អំណាច ។​ល​។

អនាគត​ទៀត​…​ ​ដោយសារ​បទ​ពិសោធន៍​ដែល​បាន​ឆ្លងកាត់​… ​ទោះបី​ទឹក​ឡើង​លេច​វាល លេច​ភូមិ​បែប​ណា​ក៏​ដោយ​…​ ស្រមោច​ប្រាកដជា​តស៊ូ​…​ប្រាកដជា​តដៃ​…​ ប្រាកដជា​មិន​នៅ​ស្ងៀម​ឱ្យ​ត្រី​ទាំងឡាយ​មក​ដេញ​ត្របាក់​តាម​ចិត្ត​ឃ្លាន​របស់​ខ្លួន​ឡើយ ។

ចាំ​ឱ្យ​ច្បាស់ !! មើល​មុខ មើល​ក្រោយ​ឱ្យ​ច្បាស់​… ​ស្រមោច​ពេល​នោះ​នៅ​ទាំង​សម្បុក​… ​បើ​ថា​ទឹក​ឡើង​ហើយ ស្រាប់តែ​លើកគ្នា​ហែល​រក​សម្បុក​ស្រមោច​…​ សង្ស័យ​ហែល​ជាន់​គ្នា​រក​បឹង ទន្លេ​មិន​ទាន់​ផង​ក៏​មិនដឹង​…​។ ព្រោះ​ស្រមោច​សម័យនេះ​មិន​ដូច​ស្រមោច​សម័យ​មុន​ទេ​… ​ស្រមោច​សម័យ​មុន​…​ ជា​ស្រមោច​ខ្មៅ​…​​ ស្រមោច​សង្អារ ឯ​ស្រមោច​សម័យនេះ ជា​ស្រមោច​ភ្លើង​ស្មោះ !!

ដូច្នេះ​សូម​ផ្តាំ​ទៅ​ផង «​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​» កុំ​យក​មក​ធ្វើ​ទុន​… ​កុំ​យក​មក​វិនិយោគ​…​ គ្មាន​អ្នក​ណា​លេង​ជាមួយ​ទេ ។​ …​នយោបាយ​«​ស្ទើរភ្លើង​» បែប​នេះ អាណិត​ណាស់​…​ តិច​ថា ដឹង​ហើយ ម៉េច​មិន​ជួយ​ប្រាប់ ?​!
                          អា​ឡេវ