ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈផ្កាយ​២​រត់ពន្ធ​​ចិន​ត្រូវ​ចាប់ខ្លួន​ហើយ​ ​ឯមន្ត្រី​យោ​ធា​​​ការពារ​ព្រំដែន​ស្រុក​គិរី​ង់​រត់ពន្ធ​​​វៀតណាម​

4 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់ រួម​ទាំង​បក្ស​ពួកត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ជនជាតិ​ចិន​ចំនួន ២៨​នាក់ ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តស្វាយរៀង​។ ងាក​មក​មើល​ករណី​មន្ត្រី​យោធា​ច្រកព្រំដែន​ស្រុក​គិរីវង់​ម្នាក់ដែល​គេ​ដឹង​ថា គឺជា​មេ​ខ្យល់​នុង​ការ​រត់ពន្ធ​មនុស្ស​ជា​ជនជាតិ​វៀតណាមចូល​មក​កម្ពុជា​វិញ គេ​នៅ​មិន​ទាន់​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​នៅឡើយ​ទេ​។…

ខេត្ត​តាកែវ​ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់ រួម​ទាំង​បក្ស​ពួកត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ជនជាតិ​ចិន​ចំនួន ២៨​នាក់ ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តស្វាយរៀង​។ ងាក​មក​មើល​ករណី​មន្ត្រី​យោធា​ច្រកព្រំដែន​ស្រុក​គិរីវង់​ម្នាក់ដែល​គេ​ដឹង​ថា គឺជា​មេ​ខ្យល់​នុង​ការ​រត់ពន្ធ​មនុស្ស​ជា​ជនជាតិ​វៀតណាមចូល​មក​កម្ពុជា​វិញ គេ​នៅ​មិន​ទាន់​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​នៅឡើយ​ទេ​។

Picture

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​១ ​មីនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ដែល​បាន​លួច​ឆ្លង​ព្រំដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ កំពុង​ឆ្លង​រាលដាល​ពេញ​ពិភព​លោក​នោះ​។

Picture

នៅ​ក្នុង​របាយការណ៍​របស់​សមត្ថកិច្ច ជនជាតិ​វៀតណាម​នោះ​បាន​និយាយ​ថា ពួក​គេ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ចន្លោះ​បង្គោល​ព្រំដែន​លេស​២៧២ និង​២៧៣ ព្រំប្រទល់​ប៉ុ​ស្ដ៏​កំណប់​ស្រុក​គី​រី​វង់ ហើយ​ចូល​តាម​ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្ដែត ទើប​បន្តម​កតាម​ឃុំ​គោ​គ​ពោ​ធ៏ ស្រុក​បុរី​ជលសារ ដោយ​មាន​មានការ​រៀបចំ​ដឹក​តាម​ម៉ូតូ​ឆ្លង​ព្រំដែន ហើយ​មាន​អ្នក​ចាំ​ទទួល​ដាក់​រថយន្ដ​ឡើង​មក​ភ្នំពេញ​។

Picture

ជនជាតិ​វៀតណាម​នោះ​បាន​និយាយ​ចំ​ៗ​ថា ការ​ចូល​មក​កម្ពុជា​បាន​នេះ គឺ​មានការ​ធានា​រៀបចំ​ពី​សំណាក់​លោក គង់ រក្សា ដែល​ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​លេខ​៣០១ ៕

Picture