ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ប្តីមានអាការៈមិនស្រួល ប្រពន្ធរត់ទៅហៅពេទ្យ ​​តែ​ជាអកុសលអ្វីៗហួសពេលទៅហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ខណៈ​កំពុង​ដេក​ក្បែរ​ប្រពន្ធ​សុខ​ៗ ស្រាប់តែ​ត្រដរខ្យល់​ប្រកា.ច់​ស្លា.ប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​រួច​រាយការណ៍​ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះ​ទៅ​ពិ​និ​ត្យ​ ទើប​ដឹង​ថា ​ជនរងគ្រោះ​ស្លា.ប់​ដោយសារ​តែ​ជម្ងឺ​គាំងបេះដូង​(​ខ្យល់គរ​)​ មិនជាប់​​ពាក់ព័ន្ធ​ទៅ​នឹង​​ជំងឺកូវីដ​១៩​ឡើយ​។ ហេតុការណ៍​​​ខាងលើ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២៣ ខែមេសា…

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ខណៈ​កំពុង​ដេក​ក្បែរ​ប្រពន្ធ​សុខ​ៗ ស្រាប់តែ​ត្រដរខ្យល់​ប្រកា.ច់​ស្លា.ប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​រួច​រាយការណ៍​ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះ​ទៅ​ពិ​និ​ត្យ​ ទើប​ដឹង​ថា ​ជនរងគ្រោះ​ស្លា.ប់​ដោយសារ​តែ​ជម្ងឺ​គាំងបេះដូង​(​ខ្យល់គរ​)​ មិនជាប់​​ពាក់ព័ន្ធ​ទៅ​នឹង​​ជំងឺកូវីដ​១៩​ឡើយ​។

ហេតុការណ៍​​​ខាងលើ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ នៅ​ក្នុងផ្ទះ​លក់​អីវ៉ាន់​ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ស្លា.ប់​ខាងលើ​នោះ​ឈ្មោះ​ជា ឌី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​ភូមិ​តា​ចាន់ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ប្រពន្ធ​ឈ្មោះ​ស៊ុន សុធា អាយុ​៥០​ឆ្នាំ​ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២២ ខែមេសា ក្រោយ​ពី​បិទទ្វារ​តូប​លក់ដូរ​និង​ហូប​បាយ​ល្ងាច​រួចរាល់​គាត់​និង​ប្ដី​បាន​ចូល​ដេក​ដូច​សព្វមួយដង​ដែរ លុះដល់​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែ​ម​សា ខណៈ​ពេល​កំពុង​តែ​ដេក​សុខ​ៗ ស្រាប់តែ​ប្ដី​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ និង​ប្រកា.ច់​ត្រដរខ្យល់​ ។​ ពេល​នោះ​គាត់​បាន​ធ្វើ​ចលនា​បេះដូង​ឲ្យ​ប្ដី​​ដែរ ប៉ុន្តែ​មិន​បាន​ធូរស្រាល​សោះ បន្ទាប់មក​​គាត់​ក៏​បាន​ទៅ​ហៅ​ពេទ្យ​នៅ​ជិត​នោះ​ឲ្យ​​មក​ជួយមើល​ ប៉ុន្តែ​ជាអកុសល​ប្ដី​​របស់​គាត់​បាន​ស្លាប់​ភ្លាម​ៗ​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​អាជ្ញាធរ​និង​ម​ត្ថ​កិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​ទៅ​ពិនិត្យ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ​ និង​កម្លាំង​ប្រជា​ការពារ​ផង​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង រួច​រាយការណ៍​ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​យក​សំណាក​ក្រែង​បុរស​រងគ្រោះរូប​នោះ​កើត​ជំងឺកូវីដ​១៩​ ប៉ុន្តែ​ក្រោយ​ការ​ពិនិត្យ​ ទើប​ដឹង​ថា​ បុរស​រងគ្រោះ​រូប​នេះ​​បាន​ស្លា.ប់​ដោយ​សារ​​ជម្ងឺ​គាំងបេះដូង (​ខ្យល់គ​)​ មិនជាប់​​ពាក់ព័ន្ធ​ទៅ​នឹង​​ជំងឺកូវីដ១៩​​ឡើយ បន្ទាប់​មកសមត្ថកិច្ច​ក៏​​បាន​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ភូមិ​ថ្មី ស្ថិត​នៅ​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ