ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ផ្ទុះ​កូដកម្ម នៅ​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន់​តុង​សាន់​សែ​ល ក្រុង​បាវិត តែ​សម្របសម្រួល ១​ព្រឹក ត្រូវ​គ្នា​វិញ​

3 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម​តូច ប៉ូ​លី​វ៉ា អភិបាលរង ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រដោះ​ស្រាយ​បាតុកម្ម…

​ខេត្តស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម​តូច ប៉ូ​លី​វ៉ា អភិបាលរង ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រដោះ​ស្រាយ​បាតុកម្ម កូដកម្ម គ្រប់មុខ​សញ្ញា ខេត្ត តំណាង​ឯកឧត្ដម​អភិបាលខេត្ត បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​មន្ទីរ​ការងា​រ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត ចូលរួម​សម្របសម្រួល​បញ្ហា​កូដកម្ម នៅ​រោងចក្រ ម៉ា​ស្ទ័​រ​ប្លេ​ក​ស្មី​ត មេ​ថ​ល ប្រូ​ដាក់ ឯ​.​ក ផលិត​សម្ភារៈ​តុក្កតា នៅក្នុង​តំបន់​សាន់​តុង​សាន់​សែ​ល ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត រវាង​តំណាង​កម្មករនិយោជិត និង​តំណាង​ក្រុមហ៊ុន ដើម្បី​សម្រុះសម្រួល​បញ្ហា ដែល​ក្រុម​កម្មករនិយោជិត​ទាមទារ​។

​ឯកឧត្ដម​តូច​ប៉ូ​លី​វ៉ា បាន​ណែនាំ​ដល់​ភាគី​ទាំងពីរ ឲ្យ​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត​ស្វាយរៀង និង​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ការប្រមូលផ្ដុំ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត នៅខាងមុខ​រោងចក្រ ដោយ​រូបភាព​អហឹ​ង្សា និង​បាន​ស្នើសុំ​ចំនួន ២​ចំណុច គណៈកម្មាធិការ​បាន​ដោះស្រាយ​ផ្សះផ្សារ​ភាគី​ទាំង​២ តាម​ការ​សំណូម ជា​លទ្ធផល ដំណើរការ​ផ្សះផ្សារ​ដល់​ម៉ោង ១២ និង​០០​នាទី​ថ្ងៃត្រង់ គ្រប់​សំណូមពរ​ភាគី​ទាំង​២ បាន​ព្រមព្រៀងគ្នា (​សះជា​) ហើយ​កម្មករនិយោជិត បាន​សន្យា​ចូលធ្វើការ​វិញ​៕ ដោយ​៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ