ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ទាហាន​ផ្កាយ​២ និង​ភរិយា វិជ្ជមាន​កូ​វី​ដ​-១៩ អ្នកជំងឺ​ទាំង​២ បានចាក់​វ៉ាក់សាំង ២​លើក​រួច​មក​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ ស្តី​ពី​ករណី​រក​ឃើញ នាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍ទោ ជា​នាយករង​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ និង​ភរិយា…

រាជធានី​ភ្នំពេញ ៖ អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ ស្តី​ពី​ករណី​រក​ឃើញ នាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍ទោ ជា​នាយករង​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ និង​ភរិយា វិជ្ជមាន​កូ​វី​ដ​-១៩ ទាំង​២​នាក់ ។

ទីចាត់ការ​ការពារ​គីមី​សាស្ត្រ អគ្គ​បញ្ជាការដ្ឋាន បាន​ជម្រាប​អោយ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ កែវ ប៊ុ​ន​ណា នាយករង​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ បាន​រក​ឃើញ​កើត​ជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល ព្រមទាំង​ភរិយា ក៏​រក​ឃើញ​វិជ្ជមាន​ដូច​គ្នា ។

បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ ក្រសួងសុខាភិបាល ។

ក្នុង​លិខិត​ប្រកាស​របស់​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ បញ្ជាក់​ថា អ្នកជំងឺ​ទាំង​ពីរ​នាក់​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ចំនួន​០២​លើក​រួច​មក​ហើយ ។

ក្រោយ​ទទួល​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ នាយទាហាន នាយទាហានរង និង​ពល​ទាហាន ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឫ​ដោយ​ប្រយោល ត្រូវ​អនុវត្តន៍​តាម​វិធានការ​ការពារ​កូ​វី​ដ​-១៩ របស់​ក្រសួងសុខាភិបាល ឱ្យ​បាន​ខ្ជាប់​ខ្លួន និង​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ