ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ប្រជ្រៀត​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​មិន​រក្សា​គម្លាត​សុវត្ថិភាព ខណៈ​ទីតាំង​ចាក់​វ៉ាក់សាំង​ឋិត​ក្នុង​តំបន់​ក្រហម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ស​ម្រុ​ក​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ នៅ​សាលា​បឋម​សិក្សា​ភូមិ​ឬ​ស្សី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ដោយ​បាន​ឈរ​ប្រជ្រៀត​គ្នា ពុំ​ខ្វាយខ្វល់​ពី​ការ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​ឡើយ…

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ស​ម្រុ​ក​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ នៅ​សាលា​បឋម​សិក្សា​ភូមិ​ឬ​ស្សី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ដោយ​បាន​ឈរ​ប្រជ្រៀត​គ្នា ពុំ​ខ្វាយខ្វល់​ពី​ការ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​ឡើយ ។

ការ​ស​ម្រុ​ក​នាំ​គ្នា​ទៅ​ចាក់​វាំង​សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​១៩​នោះ គឺ​នៅ​រសៀល ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​នៅ​នឹង​ខាង​មុខ​បរិវេណ​សាលា​បឋម​សិក្សា​ផ្ទាល់​តែ​ម្តង ដោយ​បងប្អូន​ពលរដ្ឋ​សុខចិត្ត​ឈរ​ប្រជ្រៀត​គ្នា​ទាំង​ហាល​ក្តៅចែស​តែ​ម្តង ។

តាម​ការ​អង្កេត​ឃើញជាក់ស្តែង ឃើញ​ថា បងប្អូន​ពលរដ្ឋ​ដែល​បាន​ឈរ​ប្រជ្រៀត​គ្នា​ទាំងនោះ គឺ​សុទ្ធតែ​មាន​ពាក់​ម៉ាស់​ការពារ​គ្រប់​ៗ​គ្នា ដោយឡែក​ចំពោះ​អាកុល​សម្រាប់​បាញ់​សម្លាប់​មេរោគ​វិញ គឺ​មិន​មាន​គ្រប់​ៗ​គ្នា​ឡើយ ដោយ​អ្នកខ្លះ​មាន អ្នកខ្លះ​អត់ ។ ហើយ​បើ​ការ​រក្សា​គម្លាត​សុវត្ថិភាព​វិញ គឺ​ពុំ​មាន​តែ​ម្តង សម្រាប់​អ្នក​រង​ចាំ​នៅ​ក្រៅរបង​លើកលែងតែ​អ្នក​ដែល​ត្រូវ​បាន​ហៅ​លេង​រៀង​អោយ​ចូល​ក្នុង​បរិវេណ​សាលា​ប៉ុណ្ណោះ ដែល​បាន​រក្សា​គម្លាត​ត្រឹមត្រូវ​ព្រោះ​មាន​ក្រុម​អាជ្ញាធរ​នៅ​ក្នុង​បរិវេណ​ជួយ​សម្រួល និង​កំណត់​ពី​ការ​ឈរ​រក្សា​គម្លាត​សុវត្ថិភាព ។

ដោយឡែក​ចំពោះ​បរិវេណ​នៅ​ខាងក្រៅ​វិញ គឺ​ពុំ​មាន​ឃើញ​មាន​វត្តមាន​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច ដាក់​កម្លាំង​ឈរ​សម្រួល​ដល់​ពលរដ្ឋ​ដែល​ទៅ​ទទួល​វ៉ាក់សាំង​អោយ​ពួក​គាត់​រក្សា​នូវ​គម្លាត​សុវត្ថិភាព​ឡើយ ។

កត្តា​ឈរ​ប្រជ្រៀត​គ្នា​នេះ​ហើយ​ដែល​ជា​ចំណុច​ចម្បង​ខ្ពស់​បំផុត​ធ្វើ​អោយ​មានការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​បន្ត​ចម្លង​ទៅ​ជា​ច្រើន​នាក់​ដោយ​មិន​បានដឹង​ខ្លួន ជាក់ស្តែង​ដូច​ជា ការ​ឆ្លង​នៅ​ផ្សារ​ដើម​គ កាលពី​ពេល​កន្លង​ទៅ​ផង​ដែរ កំឡុង​ពេល​ដែល​បងប្អូន​ពលរដ្ឋ​ប្រជ្រៀត​គ្នា​សម្រុក​ទៅ​ទិញ​ម្ហូបអាហារ នៅ​មុន​មួយ​ថ្ងៃ នៃ​សេចក្តីសម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ។

សូម​បញ្ជាក់​ថា ទីតាំង​ចាក់​វ៉ាក់សាំង​ខាងលើ គឺ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ដែល​ជា​សង្កាត់​១ ក្នុង​ចំណោម​សង្កាត់​៣ នៃ​ខណ្ឌមានជ័យ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​តំបន់​ក្រហម ដែល​ជា​តំបន់​រក​ឃើញ​ថា មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ