ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម២៤ម៉ោង! មាន​​អ្នក​ឆ្លង​កូ​វីដ​រហូតជាង៣០ម៉ឺននាក់​នៅឥណ្ឌា បំបែកកំណត់ត្រាពិភពលោក

2 ឆ្នាំ មុន

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ជាង ៣០​ម៉ឺន​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​។ ដែល​នេះ​ជា​តួលេខ​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ស្រប​ពេល​ចំនួន​អ្នក​ស្លា​.​ប់​ថ្មី​ប្រចាំ​ថ្ងៃ​ក៏​កើន​ខ្ពស់ មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​មួយ​នេះ​ផង​ដែរ​។ ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ៣១៤,៨៣៥​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។…

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ជាង ៣០​ម៉ឺន​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​។ ដែល​នេះ​ជា​តួលេខ​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ ស្រប​ពេល​ចំនួន​អ្នក​ស្លា​.​ប់​ថ្មី​ប្រចាំ​ថ្ងៃ​ក៏​កើន​ខ្ពស់ មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​មួយ​នេះ​ផង​ដែរ​។

ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ៣១៤,៨៣៥​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ខណៈ​ដែល​ចំនួន​អ្នក​ស្លា​.​ប់​ប្រចាំ​ថ្ងៃ​ថ្មី​មាន​រហូត​ដល់ ២,១០៤​នាក់​។ តួលេខ​នេះ បាន​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​របស់​ឥណ្ឌា​កើនឡើង​ជិត ១៦​លាន​នាក់ និង​ចំនួន​អ្នក​ស្លា​.​ប់​សរុប​កើន​ដល់ ១៨៤,៦៧២​នាក់​។

ប្រទេស​ឥណ្ឌា​កំពុង​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រលក​ទី ២ ដ៏​កាច​សាហាវ​បំផុត​។ ហើយ​សព្វថ្ងៃ​កំពុង​តែ​ខ្វះខាត​អុក​ស៊ី​សែន​យ៉ាង​ខ្លាំង​សម្រាប់​ផ្តល់​ឱ្យ​អ្នកជំងឺ​។ ដែល​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​សុខភាព​ជាតិ​។

មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​បាន​ស្លា​.​ប់​ជា​បន្តបន្ទាប់​ពេល​រង់ចាំ​អុក​ស៊ី​សែន ​។ ហើយ​ក្រ​ឡែក​មើល​អ្នក​និយម​លេង​បណ្តាញ​សង្គម​នៅ​ឥណ្ឌា បាន​នាំ​គ្នា​អំពាវនាវ​សម្រាប់​ជំនួយ​អុក​ស៊ី​សែន​ផង​ដែរ​។ បើ​ទោះបី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម ត្រូវ​តែ​ធានា​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ពី​រោងចក្រ​ផ្តល់​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​ទូ​ទាំង​ប្រទេស ប្រកបដោយ​សុវត្ថិភាព​យ៉ាងណា​ក៏​ដោយ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ