ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ទីតាំង​គិលានដ្ឋាន​ត្រៀម​រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​កម្រិត​ស្រាល និង​​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រមទាំង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​គិលានដ្ឋាន ។

កងពលធំ​អន្តរាគមន៍​លេខ​៣ និង​គិលានដ្ឋាន កងពលតូច​អន្តរាគមន៍​លេខ​៧ ដើម្បី​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​កម្រិត​ស្រាល និង​កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​បណ្តា​កងឯកភាព និង​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​លេខ​០០៤ ស​.​ណ​.​ន​.​ស្តី​ពី​ការ​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​នៅ​តាម​បណ្តា​កងឯកភាព ស្ថាប័ន នៃ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​ការ​អនុវត្ត​តាម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ជម្រាប​ថា តាម​សេចក្តីណែនាំ​របស់​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គ​បញ្ជាការដ្ឋាន​ទាំងអស់​រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល នៅ​ក្នុង​បរិវេណ​នៃ​អង្គភាព​នីមួយ​ៗ ដោយ​មាន​បំពាក់​គ្រែ​អ្នកជំងឺ និង​សម្ភារៈ​ពេទ្យ​ចាំបាច់​មួយ​ចំនួន ។

ត្រូវ​រៀបចំ​កម្លាំង​សុខាភិបាល និង​ត្រៀម​ហ្វឹកហ្វឺន​បំប៉ន​គ្រូពេទ្យ ដើម្បី​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល នៅ​ក្នុង​អង្គភាព​របស់​ខ្លួន និង​បន្ត​រៀបចំ​ទីតាំង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅ​ក្នុង​អង្គភាព ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​យោធិន ដែល​សង្ស័យ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

លើស​ពី​នេះ យោធិន​ដែល​ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ប្រញាប់ប្រញាល់​ទៅ​ចាក់​វ៉ាក់សាំង​ជា​បន្ទាន់ នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​លើកលែងតែ​យោធិន​ដែល​មាន​បញ្ហា​សុខភាព ហើយ​គ្រូពេទ្យ​បាន​ចេញ​លិខិតបញ្ជាក់​មិន​អនុញ្ញាត​ឱ្យ​ចាក់ ។

ចំពោះ​មុខ មូលដ្ឋាន​កងទ័ព​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​យោធិន​ណា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ