ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​មន្ទី​ពេទ្យ​ឯកជន​ប្រើ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​មន្ទី​ពេទ្យ​ឯកជន​ស្របច្បាប់ ប្រើ​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២២ មេ​សា បាន​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ (​មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​មន្ទី​ពេទ្យ​ឯកជន​ស្របច្បាប់ ប្រើ​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២២ មេ​សា បាន​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ (​មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​) ប្រើប្រាស់ Rapid Antigen Test COVID-19 ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ។

ក្រសួង​លើក​ឡើង​ថា យោង​តាម​សំណើ​របស់​សមាគម​អ្នក​ផ្តល់​សេវា​សុខាភិបាល​ឯកជន​នៅ​កម្ពុជា ដែល​មាន​លិខិត​លេខ ០០៧/២១ ស​.​ស​.​ឯ​.​ក ចុះ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ស្ដី​ពី​ការ​សុំ​អនុញ្ញាត​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ប្រើប្រាស់ Rapid – Antigen test: Covid-19 នៅ​តាម​បណ្តា​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ ( មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរ​សម្ព​ព​) ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និង​ដោយ​មានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល ឯកជន​ស្របច្បាប់​ខាងលើ​ប្រើប្រាស់ Rapid Antigen test Covid-19 ដែល​បាន​ទទួលស្គាល់ និង​កំពុង​ប្រើប្រាស់​ដោយ​ក្រសួងសុខាភិបាល ។

Positive test result by using rapid test for COVID-19, quick fast antibody point of care testing.

សូម​ជម្រាប​ថា ការ​ប្រើប្រាស់​ឧបករណ៍ Rapid Antigen test Covid-19​កន្លង​មក​ត្រូវ​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​មាន​ភាព​រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ