ខេត្តឧត្តរមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ លោក ឈឹម តឿ បានយករថយន្ត និងគោយន្តមួយចំនួនទៀត បិទផ្លូវមិនឲ្យលោកសម រង្ស៊ី ចូលដាក់បិណ្ឌនៅក្នុងវត្តសំរោង ។
មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ ឬ លោកប្រធានមន្ទីរធម្មការនិងសាសនា អំពីមូលហេតុនៅឡើយទេ ។
សេចក្តីរាយការណ៍បានបន្តថា នៅព្រឹកថ្ងៃទី០៧ តុលាដដែលនេះ ក៍មានអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនដែលផ្តាច់ខ្លួនចូលជាមួួយគណបក្សប្រជាជនកម្ពុជាក៍ប្រឆាំងតវ៉ាវត្តមានលោក សម រង្ស៊ីនៅស្រុកអន្លង់វែងផងដែរ ។
ប្រភពបន្តថា មកដល់ម៉ោង១១និង៣៥នាទីថ្ងៃត្រង់ថ្ងៃពុធនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្រុងអន្លង់វែង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ