ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន២នាក់ទៅចាប់អន្ទង់ ស្រាប់តែជួបគ្រោះ​ពេលមេឃធ្លាក់ភ្លៀង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង​របួសស្រាល ក្នុង​ហេតុការណ៍​រន្ទះបាញ់​មួយ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង3រសៀល​ថ្ងៃ​ទី​21 ខែមេសា ឆ្នាំ 2021​ នៅ​ចំណុច​បឹង​កំពីងពួយ​ក្នុងភូមិ​សាស្ត្រ ព្រំ​ប្រទល់​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង​របួសស្រាល ក្នុង​ហេតុការណ៍​រន្ទះបាញ់​មួយ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង3រសៀល​ថ្ងៃ​ទី​21 ខែមេសា ឆ្នាំ 2021​ នៅ​ចំណុច​បឹង​កំពីងពួយ​ក្នុងភូមិ​សាស្ត្រ ព្រំ​ប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ។

​លោក​វរសេនីយ៍ឯក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ស្រាល​ខាងលើ​ ​ក្នុងនោះម្នាក់​ឈ្មោះ ណា​ល់ នី​ង ភេទប្រុស អាយុ15ឆ្នាំ របស់ធ្ងន់ ចំណែក​យុវជន​ម្នាក់​ទៀត​ដែល​រង​របួសស្រាល​ឈ្មោះ ឆែ ឆើត អាយុ 26 ឆ្នាំ ។ ជនរងគ្រោះទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់​ឆ្នាំង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​ទាំង​2​នាក់​បាននាំគ្នា​​ទៅ​ដាក់​ប៉ោង​(ជាឧបករណ៍នេសាទម្យ៉ាង​)​ ដើម្បី​ចាប់​អន្ទង់​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ លុះដល់​​វេលា​​កើតហេតុ​ ​ក៏​មាន​ភ្លៀង​ធ្លាក់ផង​ ព្រមទាំង​មាន​ខ្យល់​ខ្លាំង​ផង ស្រាប់តែ​មាន​រន្ទះ​​បាញ់ បណ្ដាល​ឲ្យ​យុវជន២នាក់​រង​របួសធ្ងន់​និង​ស្រាលតែម្តង​ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសស្រាល​បាន​ព្យាយាម​ទូរ​ស័ព្ទ​ទៅ​បងប្អូន និង​ក្រុម​គ្រួសារ​ឲ្យ​មក​ជួយ ហើយ​ក៏​បាន​ដឹក​យក​ជន​រង​គ្រោះ ទាំង​ពីរ​នាក់​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ដារ ដែល​នៅ​ជិត​ផ្ទះ​ជន​រង​គ្រោះ ។

គួរ​បញ្ជាក់​ដែរ​ថា​ នេះ​ជា​ករណី​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​លើក​ទី2​ហើយ ក្នុង​ខែ​ពិសាខ​ដើមឆ្នាំ​នេះ ដែល​បណ្ដាល​អោយ​មនុស្ស​ម្នាក់​បាន​ស្លា.ប់​ និង3​នាក់​បាន​រង​របួសធ្ងន់​ស្រាល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ