ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ម្នាក់​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឆ្លង​កូ​វី​ដ​-១៩ ទោះបី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សូម​ជម្រាប​ជូន​ឯកឧត្តម លោក​ជំទាវ លោក​-​លោកស្រី នាង​កញ្ញា មេត្តា​ជ្រា​ថា ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សូម​ជម្រាប​ជូន​ឯកឧត្តម លោក​ជំទាវ លោក​-​លោកស្រី នាង​កញ្ញា មេត្តា​ជ្រា​ថា ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ឈ្មោះ ពាំង សា​ម៉ុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ពិធីការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​មាន​អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ​២២៩B ផ្លូវ​លេខ​៤៨ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ។

សូម​បញ្ជាក់ ៖ មន្ត្រី​រូប​នេះ បាន​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១ នៅ​វិមាន​រដ្ឋសភា​។

ករណី​នេះ ប្រ​សិន ឯកឧត្តម លោក​ជំទាវ លោក លោកស្រី នាង​កញ្ញា ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដោយ​ផ្ទាល់​ត្រូវ​ទៅ​យក​សំណាក នៅ​តាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល បាន​កំណត់​ក្នុង​នោះ​មាន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹង​ត្របែក និង​សាលា​បឋម​សិក្សា​សុភមង្គល ព្រមទាំង​ត្រូវ​ដាក់ខ្លួន​ឲ្យ នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ចំពោះ​អ្នក​ពាក់ព័ន្ធ​ប្រយោល សូម​មេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ ផ្ទះ​១៤​ថ្ងៃ និង​តាមដាន​សុខភាព​ខ្លួនឯង​ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល ។

ទន្ទឹម​នឹង​នេះ សូម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល និង វិធានការ “៣​ការពារ និង ៣​កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ