ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សា​ធំ​ថ្មី​ជាង​៩០% នាំ​គ្នា​ចាក់សោ​បិទទ្វារ​តូប​ឈប់​លក់​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្វីបើ​ផ្សារ​ធំ​ថ្មី នៅ​តែ​បើក​ដំណើរការ​ឱ្យ​លក់ដូរ​ជា​ធម្មតា តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ធំ ដែល​មាន​ប្រមាណ​ជា​ជាង ៩០% ឯ​ណ្ណោះ​បាន​នាំ​គ្នា​ចាក់សោ​តូប​បិទទ្វារ​ឈប់​លក់​ដោយ​ខ្លួនឯង រួម​ទាំង​តាម​បណ្តា​ហាង​លក់​មាស ពេជ្រ…

រាជធានី​ភ្នំពេញ ៖ ថ្វីបើ​ផ្សារ​ធំ​ថ្មី នៅ​តែ​បើក​ដំណើរការ​ឱ្យ​លក់ដូរ​ជា​ធម្មតា តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ធំ ដែល​មាន​ប្រមាណ​ជា​ជាង ៩០% ឯ​ណ្ណោះ​បាន​នាំ​គ្នា​ចាក់សោ​តូប​បិទទ្វារ​ឈប់​លក់​ដោយ​ខ្លួនឯង រួម​ទាំង​តាម​បណ្តា​ហាង​លក់​មាស ពេជ្រ ជុំវិញ​ផ្សារ​ជា​ច្រើន​ទៀត​ផង​ដែរ ក្រោយ​ពី​ផ្ទុះ​កើតឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក​នោះ ។

ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​តែ​អ្នកលក់​ចំណីអាហារ ត្រី បន្លែ សាច់ គ្រឿងទេស​តិចតួច​ប៉ុណ្ណោះ​នៅ​នាំ​គ្នា​បន្ត​ការ​លក់ដូរ​របស់​ខ្លួន ខណៈ​ដែល​ផ្សារ​តូច​ធំ​មួយ​ចំនួន​ដូច​ជា ផ្សារ​ចាស់ ផ្សារ​កណ្តាល ផ្សារ​អូ​ឬ​ស្សី ផ្សារ​អូ​ឡាំ​ពិ​ក និង​ផ្សារ​ដើម​គ ត្រូវ​បាន​បិទ​ជា​បន្តបន្ទាប់​គ្នា​នោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្សារ​ធំ​ថ្មី​បាន​បន្ត​បើក​អោយ​ក្រុម​អាជីវករ​មក​លក់ដូរ​ជា​ធម្មតារ​ទេ តែ​ពួក​គាត់​ហាក់បីដូចជា មានការ​ភ័យ​ខ្លាច ក្រោយ​ពី​ថ្ងៃ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ចាប់ពី​ថ្ងៃ​ព្រឹត្តិការណ៍​សហ​គន៍ ២០​កុម្ភៈ​មក​ម្លេះ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​ចាក់សោ​ទ្វារ​តូប​បិទ​ឈប់​លក់​ស្ទើរតែ​អស់​ទៅ​ហើយ​នោះ ។ ដោយឡែក​នៅ​លក់ តែ​ក្រុម​អាជីវករ​លក់ដូរ​ម្ហូបអាហារ ដូច​ជា ត្រី សាច់​គោ សាច់​ជ្រូក គ្រឿង​សមុទ្រ និង​បន្លែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ក្រៅពី​នោះ​នាំ​គ្នា​បិទ​តូប​ឈប់​លក់​អស់ ហើយ​ៗ​អ្នក​មក​ផ្សារ​រក​ទិញ​ម្ហូបអាហារ​ក៏​មានការ​ថមថយ​ចុះ​យ៉ាងច្រើន​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ផ្សារ​ធំ​ថ្មី នៅ​តែ​បន្ត​បើក​ឱ្យ​ដំណើរការ​លក់ដូរ​ជា​ធម្មតា​ទេ ប្រសិនបើ​មាន​បងប្អូន​អាជីវករ​ណា​មក​បើក​តូប​របស់​ខ្លួន​លក់​នោះ គឺ​ផ្សារ​នេះ​នៅ​អនុញ្ញាតិ​អោយ​បើក​លក់ ។

ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ​ដែរ នៅ​តាម​បណ្តា​តូប​លក់ដូរ​នៅ​ក្នុង​ផ្សា​ធំ​ថ្មី ប្រមាណ​ជា​ជាង​៩០% បាន​បិទ​តូប​មិន​លក់ដូរ រួម​ទាំង​តាម​បណ្តា​ហាង​លក់​មាស លក់​ពេជ្រ ហាង​លក់ដូរ​មួយ​ចំនួន​ទៀត នៅ​ជុំវិញ​ផ្សារ​ក៏​នាំ​គ្នា​បិទ​អត់​បើក​លក់ដូរ និង​មិន​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជុំវិញ​ផ្សារ​មាន​សភាព​ស្ងាត់ជ្រងំ​ផង​ដែរ ។

ក្រោយ​ពី​ផ្ទុះ​កើតឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ​កើតឡើង​មក គេ​សង្កេត​ឃើញ​ថា ផ្សារ​តូច​ធំ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ច្រើន​ត្រូវ​បាន​បិទ​ដូច​ជា ផ្សារ​ចាស់ ផ្សារ​កណ្តាល ផ្សារ​អូ​ឬ​ស្សី ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​ដើម​គ រួម​ទាំង​ផ្សារ តូច​ធំ​ជា​ច្រើន​ទៀត ត្រូវ​បាន​បិទទ្វារ​ឈប់​ឱ្យ​តំណើរការ​មួយ​រយៈ​ដោយសារ​តែ​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​កន្លង​មកនេះ ហើយ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ក៏​ត្រូវ​បាន​ធ្វើការ​បិទ​ខ្ទប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ