ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខឆ្លងនៅខ្ពស់៖ រកឃើញអ្នកកើតកូវីដចំនួន ៤៤៦នាក់ ខណៈជាសះស្បើយ១៣០ នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ២០២១ រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន ៤៤៦ នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ២០២១ រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន ៤៤៦ នាក់ ទាក់ទងព្រឹត្តិការណ៍សហគមន៍ទាំងអស់ លើទឹកដីរាជធានី-ខេត្តសរុប ១០ ដោយភ្នំពេញបន្តវ៉ាដាច់គេ ដល់ទៅ ៣៣១ នាក់ ខណៈថ្ងៃនេះអ្នកជំងឺកូវីដ-១៩​ ជា​សះស្បើយមានចំនួន ១៣០ ​ នាក់ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ ថា ការរកឃេីញករណីឆ្លងថ្មីចំនួន ៤៤៦នាក់ ក្នុងសហគមន៍ំគិតត្រឹមព្រឹកថ្ងៃទី ២២ ខែមេសានេះ គឺកើតច្រើនលើសលប់នៅភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន ៣៣១ នាក់ ខេត្តព្រះសីហនុ ៨២ នាក់ ខេត្តកណ្តាល ២១ នាក់ ខេត្តតាកែវ ៥ នាក់ ខេត្តកំពង់ចាម ១ ខេត្តស្វាយរៀង ១ ខេត្តកំពង់ស្ពឺ ២ ខេត្តព្រៃវែង ១ ខេត្ត បាត់ដំបង ១ នាក់ និងខេត្ត បន្ទាយមានជ័យ ១នាក់ ។

ដូច្នេះគិតត្រឹមថ្ងៃទី ២២ ខែមេសា កូវីដ-១៩​ ឆ្លងក្នុងសហគមន៍សរុបកេីនដល់ ៧៦៤៨ នាក់ នៃអ្នកឆ្លងសរុប ៨១៩៣នាក់ ។ កំពុងសម្រាក អ្នកសម្រាកព្យាបាល ៥២០៤នាក់ និង អ្នកជាសះស្បើយសរុប ២៩២៤នាក់ ហើយអ្នកស្លា.ប់ដោយកូវីដ-១៩ ឡើងដល់ ៥៩នាក់ ៕

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ